កីឡដ្ឋានកំពង់ស្ពឺ បុកគ្រឹះហើយគ្រោងចំណាយពេល១៥ខែសាងសង់
- 2021-02-22 02:03:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡដ្ឋានកំពង់ស្ពឺ បុកគ្រឹះហើយគ្រោងចំណាយពេល១៥ខែសាងសង់
ចន្លោះមិនឃើញ
កីឡដ្ឋានខេត្តកំពង់ស្ពឺ បានចាប់ផ្ដើមបុកគ្រឹះសាងសង់ហើយដោយឯកឧត្ដម ហ៊ុន ម៉ានី កាលពីព្រឹកម្សិលមិញ ខណៈគម្រោងរយៈពេល ១៥ខែទើបរួចរាល់។
ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការសាងសង់កីឡដ្ឋានមួយនេះនឹងចំណាយអស់ថវិកាប្រហែលជាង ៣លានដុល្លារ និងចំណាយពេលប្រហែល១៥ខែទើបបញ្ចប់ការ។ ការចំណាយបន្ថែមរហូតដល់ជាង ៣លានដុល្លារ នេះគឺដោយសារតែការសាងសង់ក៏ដូចជាបំពាក់គ្រឿងបរិក្ខារផ្សេងៗនោះត្រូវតាមស្តង់ដារអន្តរជាតិរបស់ FIFA ហើយការសាងសង់នេះមានអ្នកជំនាញច្បាស់លាស់គិតពីសម័យកាលច្រើនឆ្នាំខាងមុខទៀតផងដែរ។
អភិបាលខេត្តរូបនេះបន្ថែមទៀតថា កីឡដ្ឋានកំពង់ស្ពឺ នេះនឹងជួយដល់វិស័យកីឡាបានច្រើន ពីព្រោះមិនត្រឹមតែជាតារាងទាត់បាល់មួយនោះទេ ពោលមានតារាងបាល់ទះ បាល់បោះ និងរត់ប្រណាំងផង។ ដូច្នេះឯកឧត្ដមជឿជាក់អនាគតខាងមុខកំពង់ស្ពឺនឹងមានកីឡាករជាប់ជម្រើសជាតិ និងបង្ហាញពីសក្ដានុពលលើវិស័យកីឡាផងដែរ។
រំលឹកដែរថា ព្រឹកម្សិលមិញនេះកីឡដ្ឋានខេត្តកំពង់ស្ពឺ ឬកីឡាដ្ឋានណាហ្គាវើល នេះបានបុកគ្រឹះសាងសង់ហើយដោយឯកឧត្ដមតំណាងរាស្ត្រ ហ៊ុន ម៉ានី រួមនិងអភិបាលខេត្ត មន្ត្រីថ្នាក់ដឹកនាំជាច្រើនរូប។ ការបើកការសាងសង់នេះគ្រោងចំណាយពេល ១៥ខែ ដែលបញ្ចប់មុនពិធីចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២២ ខាងមុខ៕
វីដេអូ៖