ល្មមទិញទេ! តម្លៃ Honda Super CUB 110 ឆ្នាំ២០២១ ជិះ ៧០គ.ម៉ សុីសាំង ១លីត្រ លក់នៅខ្មែរ
- 2021-02-22 04:25:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្មមទិញទេ! តម្លៃ Honda Super CUB 110 ឆ្នាំ២០២១ ជិះ ៧០គ.ម៉ សុីសាំង ១លីត្រ លក់នៅខ្មែរ
ចន្លោះមិនឃើញ
ម៉ូតូរាងតូចច្រឡឹង Honda Super CUB 110 ស៊េរីឆ្នាំ២០២១ ដែលមានការឌីហ្សាញថ្មី បែបបុរាណកាត់សម័យ មើលទៅរឹតតែទាក់ទាញចិត្តពីអ្នកប្រើប្រាស់នៅខ្មែរជាច្រើននាពេលកន្លងមក កំពុងមានលក់នៅតាមហាងក្នុងក្រុងភ្នំពេញ។
Honda Super CUB 110 ត្រូវបានផលិតឡើងបំពាក់មកជាមួយគ្រោងឆ្អឹងរឹងមាំ ប៉ុន្តែមានទម្ងន់ស្រាលជាងមុន ដែលផ្តល់ភាពងាយស្រួលក្នុងការបើកបរ ព្រមទាំងទប់លំនឹងបានប្រសើរជាងមុន ថែមទៀតផង។ Super CUB C110 បានបំពាក់នូវម៉ាស៊ីន Honda Smart Engine ថ្មី ដែលជួយសន្សំសំចៃសាំង, ប្រើប្រាស់បានយូរអង្វែង និងងាយស្រួលប្រើប្រាស់ ទៀតផង។
ម៉ូតូដែលបំពាក់ម៉ាស៊ីនចំណុះ ១១០សេសេ និងអាចជិះបានចម្ងាយ ៧០គីឡូម៉ែត្រ ដោយវាសុីសាំងត្រឹមតែ ១លីត្រប៉ុណ្ណេះ។ តាមប្រភពពីហាងនៅម្ដុំគិរីរម្យបានប្រាប់តម្លៃ Honda Super CUB 110 ស៊េរីឆ្នាំ២០២១ នេះកំពុងលក់ប្រមាណជា ២ ៣៥០ដុល្លារ។
បន្ថែមពីនេះ ចំណុចទាក់ទាញពិសេសមួយចំនួនទៀតមានដូចជា កែបវែង, កុងទ័រទាន់សម័យជាងមុន, ចង្កៀងមុខ LED រាងមូល និង កញ្ចក់មើលចំហៀងរាងមូល ជាដើម។ ម៉ូតូនេះបំពាក់ម៉ាស៊ីនចំណុះ ១១០សេសេ ជាមួយបច្ចេកវិទ្យា PGM-Fi និងចង្កឹះលេខ ៤វគ្គ មានកម្រិតស៊ីសាំង ៧១,៤គីឡូម៉ែត្រ/១លីត្រ។ វាមាន ៥ ពណ៌ គឺ ពណ៌ស , ពណ៌ក្រហម, ស-លឿង, ស-ខៀវ និង ស-ផ្កាឈូក៕