ហួសថ្លែង! ពេលដឹងកម្រិតស៊ី RAM របស់ Google Chrome និង Safari

  • 2021-02-22 08:36:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រើ Google Chrome ជាច្រើនតែងរអ៊ូរទាំថា Google Chrome ប្រើប្រាស់ RAM អស់ច្រើន ជាងកម្មវិធីដទៃ។ ប៉ុន្ដែតើអ្នកដឹងឬអត់? បើប្រៀបធៀបទៅនឹងកម្មវិធី Safari គឺ Chrome ប្រើប្រាស់ RAM ច្រើនជាង ១០ដង ឯណោះ នេះបើតាមការតេសសាកល្បងពី លោក Morten Just ដែលជាអ្នកបង្កើតកម្មវិធីម្នាក់។

ក្នុងការតេសសាកល្បងរបស់គាត់ គឺធ្វើនៅលើកុំព្យូទ័រ MacBook Pro 2019 16-inch ប្រើ macOS ចុងក្រោយ Big Sur ដោយចែកជាពីរដំណាក់កាល។ ដំណាក់កាលទី១ ធ្វើនៅលើ VM Ware ដោយបើកគេហទំព័រ Twitter និង Gmail។ ត្រឹមតែ 2 Tab កម្មវិធី Chrome ប្រើ RAM អស់ 1GB បាត់ទៅហើយ ខណៈ Safari ទើបប្រើ RAM អស់តែ 80MB តែប៉ុណ្ណោះ។

ចំណែកឯការតេសដំណាក់កាលទី២ គឺបើកគេហទំព័រចំនួន 54 Tab ជាលទ្ធផល ក្នុង 1 Tab កម្មវិធី Chrome ប្រើប្រាស់ RAM 290MB និង Safari ប្រើប្រាស់ RAM 12MB ដោយខុសត្រូវគ្នាដល់ទៅ ២៤ដង។ សរុបទាំង 54 Tab Chrome ប្រើ RAM អស់ប្រហែល 12GB រីឯ Safari ប្រើ RAM អស់ត្រឹមតែ 600MB មិនដល់ 1GB ផង។

គួរបញ្ជាក់ផងដែរ Apple បាននិយាយថា កម្មវិធី Safari ប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការ macOS Big Sur‌ ដំណើការលឿនជាងកម្មវិធី Google Chrome ដល់ទៅ ៥០% ថែមទាំងអាចធ្វើឱ្យ ការ Streaming វីដេអូ មានរយៈពេលយូរជាងកម្មវិធីដទៃ ដូចជា Chrome និង Firefox ថែមទៀតផង៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល