បើ​ចុច​ស្កេន​ឃើញ​​ពណ៌​​នេះ​​បញ្ជាក់ថា អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ជំងឺ​កូវីដ១៩

  • 2021-02-23 05:56:48
  • ចំនួនមតិ 61 | ចំនួនចែករំលែក 438

ចន្លោះមិនឃើញ

​អនុគណៈកម្មការ​អន្តរ​ក្រសួង​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ១៩ ​បាន​កំណត់​ អត្ថន័យ​របស់​ពណ៌​ក្រោយ​ពេល​ស្គេន QR Code ​លើ​ក្រដាស​ "ទប់​ស្កាត់​កូវីដ-១៩" ​៖ ​

-ពណ៌​បៃតង ​គឺ ​បញ្ជាក់​ពី​បុគ្គល​ចុះ​ឈ្មោះ​លើក​ដំបូង​ ហើយ​បុគ្គល​នោះ​មិន​ត្រូវ​បាន​កត់ត្រា​ថា​ពាក់ព័ន្ធ​ជាមួយ​អ្នក​ជំងឺ​កូវីដ១៩

​​-ពណ៌​លឿង ​គឺ​ ​បញ្ជាក់​ពី​បុគ្គល​សង្ស័យ​អាច​មាន​​ពាក់ព័ន្ធ​ជាមួយ​អ្នក​ជំងឺ​កូវីដ១៩ ​ឬ​ធ្លាប់​បាន​ចូល​ទៅ​ទីតាំង​​ពាក់ព័ន្ធ​ជាមួយ​អ្នក​ជំងឺ​កូវីដ១៩

​-ពណ៌ក្រហម គឺ​ បញ្ជាក់​ពី​បុគ្គល​បាន​កើត​ជំងឺ​កូវីដ១៩ ​ឬ​បុគ្គល​បាន​​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ជាមួយ​អ្នក​ជំងឺ​កូវីដ១៩ ។

ប្រភពរូប៖ ​អនុគណៈកម្មការ​អន្តរ​ក្រសួង​

សម្រាប់របៀប​ប្រើប្រាស់សូមទស្សនាវីដេអូបមង្ហាញខាង​ក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី