ចុម​! Barrett ផ្ទេរ​ពី​ស្វាយរៀង​ទៅ​ក្លឹប​អាជីព​ដ៏​ធំ​នេះ​បាត់​

  • 2021-02-24 02:26:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាម​ការ​ប្រកាស​ផ្លូវ​ការ​របស់​ក្លឹបSt Patrick's Athletic F.C. ជា​ក្លឹប​អាជីព​នៃ​លីគ​កំពូល​ ​​អៀរឡង់ ​បាន​ទម្លាយ​ថា ខ្សែ​ការ​ពារ​ឆ្នើម​របស់​ស្វាយរៀង Paddy Barrett ដែល​ទើប​ផ្ទេរ​មក​កាន់​​ទឹក​ដី​កម្ពុជា​​មិនទាន់​បាន​លេង​លីគ​ផង​នោះ​បាន​ផ្ទេរ​ទៅ​កាន់​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​ហើយ​។

​កីឡាករ​សញ្ជាតិ​ អៀរឡង់​រូប​នេះ​​ជា​​ខ្សែ​ការពារ​ម្នាក់​របស់​ក្លឹប​ស្វាយរៀង ដែល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជួយ​ក្រុម​បាន​ច្រើន ហើយ​ក៏​ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​ផ្ទេរ​មក​កាន់​​លីគ​កំពូល​កម្ពុជា។ យ៉ាង​ណា​ការ​ប្រកាស​ផ្លូវ​ការ​របស់​ក្លឹប​ស្វាយរៀង មិន​ទាន់​បាន​ធ្វើ​ឡើង​ទេ ប៉ុន្តែ​​ក្លឹប​​នៃ​លីគ​កំពូល អៀរឡង់ St Patrick's Athletic F.C. ​​បាន​ទម្លាយ​ចេញ​វីដេអូ​រួច​ហើយ ពី​ការ​ចុះ​កុង​ត្រា​ផ្លូវ​ការ​ជា​មួយ​ខ្សែ​ការពារ​ខាង​លើ។

​​ការ​ចាក​ចេញ​របស់​ Paddy Barrett ​ធ្វើ​ឲ្យ​ស្វាយរៀង​​សល់​កីឡាករ​បរទេស​តែ​៤​រូប​ប៉ុណ្ណោះ ក្នុង​ការ​ប្រជែង​ពាន​លីគ​កំពូល​កម្ពុជា ដូច្នេះ​​ក្លឹប​នេះ​ត្រូវ​​រក​កីឡាករ​បរទេស​ម្នាក់​ផ្សេង​ទៀត​​ដើម្បី​មក​ជំនួស​កន្លែង​របស់ Barrett ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​