ក្ដៅៗ! Dispatch ទម្លាយថា G-Dragon និង Jennie ទាក់ទងស្រឡាញ់គ្នាស្ងាត់ៗជាង ១ឆ្នាំហើយ

  • 2021-02-24 03:24:48
  • ចំនួនមតិ 162 | ចំនួនចែករំលែក 139

ចន្លោះមិនឃើញ

យោងតាមវិបសាយ​ Dispatch បាន​ឲ្យដឹង​ថា G-Dragon (BIGBANG) និង Jennie (BLACKPINK) ត្រូវ​គេ​ប្រទះឃើញ​ថា​បាន​ណាត់ជួបគ្នា​ជា​ច្រើន​ដង​រយៈពេល​ជាង​ ១ឆ្នាំ​ហើយ។

Jennie ធ្លាប់​បាន​បង្ហាញមុខដំបូងកាលពីឆ្នាំ ២០១២ ក្នុង​វីដេអូបទ​ចម្រៀង​ «That XX» របស់ G-Dragon។ រហូត​ដល់ឆ្នាំ ២០១៣ Jennie ក៏មាន​ឱកាសច្រៀងជាមួយ G-Dragon សម្រាប់បទ​ចម្រៀងក្នុង​អាល់ប៊ុម «BLACK»។

រយៈពេល ៨ឆ្នាំបាន​កន្លងផុតតាំងពីពេល​នោះមក ហើយសង្កេតឃើញថាពួកគេទាំង ២​តែង​សម្ដែងការគាំទ្រគ្នា​ទៅវិញទៅមកជានិច្ច។

ជាក់ស្ដែង Dispatch បាន​ប្រទះឃើញអ្នក​ទាំង ២ ណាត់ជួបគ្នាយ៉ាង​សំងាត់ ភាគច្រើនក្នុង​វីឡាដ៏ទាន់សម័យ​របស់ G-Dragon ដែល​ស្ថិតក្នុង​​​ Hannam-Dong។ ប្រការដែលសំខាន់ Penthouse របស់ GD គឺ​ពេញទៅដោយប្រព័ន្ធការពារសុវត្ថិភាព និងលាក់ពីភ្នែកខាងក្រៅបាន​យ៉ាង​ជិតល្អ ហើយមុននឹងអាចចូលទៅ​ដល់ក្នុង ត្រូវឆ្លងកាត់ទ្វារសុវត្ថិភាពសិន ប៉ុន្តែ Jennie ចូល​បាន​ភ្លាមៗដោយគ្មាន​បញ្ហា ទោះបីមិនមែនជាម្ចាស់ផ្ទះក៏ដោយ។

បើតាន​ប្រភពដដែល ទម្លាប់របស់ Jennie ត្រូវធ្វើការងារចប់ រួចទៅផ្ទះ G-Dragon ហើយបានទៅផ្ទះរបស់នាង។ ទំនាក់ទំនង​មួយ​នេះ​រក្សាបាន​យ៉ាង​ជិតល្អជាមួយ​នឹង YG។ ឯអ្នក​ចាត់ការទូទៅរបស់នាង​ មាននាទីជូននាងពីផ្ទះ G-Dragon បើមិនដូច្នោះក៏នៅមានអ្នកចាត់ការរបស់ G-Dragon ជាអ្នកជូនដែរ។

យ៉ាងណាមិញ​ប្រភពជិតស្និទ្ធរបស់អ្នក​ទាំង ២​បាន​បង្ហើបប្រាប់ Dispatch ថា៖ «អ្នកនៅ YG ដឹង​រឿង​ស្នេហារបស់ពួកគេទាំង ២​ច្រើនណាស់ ឯម្ដាយរបស់ Jennie ក៏ដឹង​ដែរ ហើយគាត់ក៏សប្បាយចិត្តដែល G-Dragon មើលថែកូនគាត់បាន​យ៉ាងល្អ»។

ដោយឡែក​ជា​ការឆ្លើយតបចំពោះ​ព័ត៌មាន​នេះ ផលិតកម្ម YG បាន​សរសេរថា៖ «វាពិតជាពិបាកសម្រាប់ក្រុមហ៊ុនក្នុង​ការបញ្ជាក់ថាវាពិត ឬមិនពិត ព្រោះ​ថា​នេះ​គឺជា​ជីវិតឯកជន​របស់តារាៗ។ យើងសង្ឃឹមថា​អ្នកគ្រប់គ្នា​នឹង​យោគយល់»៕​

ប្រភព៖ Koreaboo  

អត្ថបទពេញនិយម