ពីរោះ​ហើយ​ឡូយ កូន​ទី​៣ ព្រាប សុវត្ថិ ចេញ​បទ​ថ្មី​ផ្ទាល់​ខ្លួន ប្លង់​ថត​មួយ​ប្លង់ៗ មើល​សឹង​មិន​ដឹង​ស្រុក​ខ្មែរ!

  • 2021-02-24 03:28:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ទី​៣​របស់​លោក ព្រាប សុវត្ថិ គឺ សុវត្ថិ សិរីវុឌ្ឍ បាន​ចេញ​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​ហើយ​ថ្មី​ៗ​បន្ទាប់​ពី​បាន​ប្រកាស​ដើរ​ចេញ​ពី​ផលិតកម្ម​រស្មី​ហង្សមាស ដែល​បទ​ទី​១​របស់​គេ​នេះ ទទួល​បាន​ការ​សរសើរ​យ៉ាង​ច្រើន។

បទ​នេះ​មាន​ចំណង​ជើង​ថា "Lonely” ទើប​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ២០ កុម្ភៈ ជា​ចំណង​ដៃ​ទី​១ ចាប់​តាំង​ពី​គេ​បាន​ប្រកាស​ផ្ដាច់​ខ្លួន​ពី​ផលិតកម្ម​ធំ​រួច​មក។ កាល​នោះ សិរីវុឌ្ឍ មិន​បាន​បញ្ជាក់ឡើយ​ថា ហេតុអ្វី​រូប​គេ​សម្រេច​ដើរ​ចេញ​ពី​ហង្សមាស តែ​បាន​បង្ហើប​ថា ត​ទៅ​មុខ រូប​គេ​នឹង​ធ្វើ​បទ​សម្រាប់​ដាក់​លើ​យូធូប​របស់​ខ្លួន​វិញ។ ជាក់​ស្ដែង​ដូច​ការ​អះអាង កូន​ទី​៣​រូប​នេះ បាន​ចេញ​បទ "Lonely” នេះ។

ប្រិយមិត្ត​ជា​ច្រើន​បាន​ពោល​សរសើរ​ថា សមិទ្ធផល​មួយ​នេះ​របស់ សិរីវុឌ្ឍ ពិត​ជា​មិន​ធម្មតា ទាំង​សាច់​ភ្លេង​ក៏​ពីរោះ ចាក់​បេះដូង​សម្រាប់​អ្នក​ដែល​ជួប​រឿង​ស្នេហា​ខក​ចិត្ត។ ក្រៅ​ពី​ប្រិយមិត្ត​ជា​ច្រើន​បាន​សរសើរ​ទៅ​លើ​ការ​ថត ដែល​ចាប់​ប្លង់​បាន​ល្អ​ឥតខ្ចោះ ប្លង់​ខ្លះ​មើល​ស្ទើរ​មិន​ដឹង​ថា ថត​នៅ​កម្ពុជា​ផង។ ឃើញ​បែប​នេះ សិរីវុឌ្ឍ បាន​ថ្លែង​ថា "អរគុណ​បងប្អូន​ក៏ដូចជា Fan, fan ទាំងអស់ដែលបានចូលស្ដាប់និងចូល Comment នូវស្នាដៃរបស់ខ្ញុំ ហេីយខ្ញុំនឹងខំប្រឹងប្រែងផលិតបទចម្រៀងឲបានល្អៗបន្ថែមទៀតចែកជូន Fan, fan បន្តទៅទៀត។”។

ចុច Subscribe ឆាណែល Telegram របស់ Sabay ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ ទាន់​ចិត្ត!

តោះ...ទស្សនា​បទ "Lonely” របស់ សិរីវុឌ្ឍ ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម