ស្ងាត់ៗ ជា លាងឈែ ទទួល​បាន​តំណែង​តួអង្គ​ឯក​ពីរ​រឿង​បាត់ នៅ​ដើម​ឆ្នាំ​២០២១ នេះ!

  • 2021-02-24 04:04:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ប្រុស​វ័យ​ក្មេង​ដែល​មាន​រូប​សម្បត្តិ​ស្រដៀង​តារា​ចិន​ហុងកុង ជា លាងឈែ ឲ្យ​ដឹង​ថា នៅ​ដើម​ឆ្នាំ​២០២១ នេះ សម្រាប់​លោក​ទទួល​បាន​ការងារ​សិល្បៈ​ល្អ​ៗ​ច្រើន មិន​ដូច​កាល​ពី​ដើម​ឆ្នាំ​២០២០ ដែល​កម្ពុជា​ទទួល​រង​នូវ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ដំបូង​ឡើយ។

ក្នុង​ឱកាស​ដែល​តារា​សម្ដែង​រូប​នេះ​ចូល​រួម​ក្នុង​ពិធី​សម្ពោធApp ភាពយន្ត​មួយ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ពេល​ថ្មី​ៗ បាន​ប្រាប់​Sabay ថា រូប​លោក​ទើប​ថត​ចប់​នូវ​ខ្សែភាពយន្ត​ខ្នាត​ធំ​ចំនួន​ពីរ។ នោះ​គឺ​រឿង"ស្រី​អាក្រក់​ប្រុស​ស្រឡាញ់" និង​ទី២ រឿង"វាសនា​នាង​ហង្ស​វគ្គ​២" ដែល​រឿង​ទាំង​ពីរ​នេះ​មាន​ចាក់​នៅ​លើ​App របស់​ផលិតកម្ម​សាស្ត្រា​ហ្វៀម។

ជា លាង​ឈែ បញ្ជាក់​ថា ខ្សែភាពយន្ដ​ទាំង​ពីរ​នេះ​លោក​បាន​ទទួល​តំណែង​ជា​តួអង្គឯក​ទាំង​ពីរ​រឿង ហើយ​លោក​សង្ឃឹម​ថា រឿង និង​ស្ពត​ផ្សេង​ដែល​លោក​គ្រោង​នឹង​ទទួល​ក្នុង​ពេល​ឆាប់​ទៀត​នេះ នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន ហើយ​នឹង​ពុំ​មាន​បញ្ហា​អ្វី​កើត​ឡើង​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​ការងារ​ទាំង​នេះ​ទេ។

ចុច Subscribe ឆាណែល Telegram របស់ Sabay ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ ទាន់​ចិត្ត!

លោក ជា លាងឈែ ដែល​ពេល​នេះ​មាន​វ័យ​៣២​ឆ្នាំ កំពុង​មាន​ទីផ្សារ​ខ្ពស់​លើ​អាជីព​សម្ដែង​របស់​ខ្លួន ត្បិត​ថា​កម្ពុជា​នៅ​បន្ត​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូវីដ-១៩ ក្ដី។ លោក​បាន​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​ឆ្នាំ​២០១៣ ហើយ​គិត​មក​ដល់​ពេល​នេះ​លោក​​បាន​ដើរ​ជា​តួអង្គ​ឯក និង​តួអង្គ​សំខាន់​ៗ​ក្នុង​ខ្សែ​ភាពយន្ត​ភាគ និង​ភាពយន្ត​ខ្នាត​ធំ​មិន​ក្រោម​២៥​រឿង​ឡើយ៕

ចុច Subscribe ឆាណែល Telegram របស់ Sabay ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ​ទាន់ចិត្ត!

អត្ថបទ៖ Chin Sopheak

អត្ថបទថ្មី