បញ្ហាសុខភាពខួរក្បាលនៅពេលអ្នកចងសក់តឹងៗញឹកញាប់ពេក

  • 2021-02-24 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការចងសក់ទៅក្រោយគឺជារឿងដែលនារីៗធ្វើជាប្រចាំទៅហើយ ជាពិសេសនោះគឺសិស្សស្រីក្មេងៗដែលមិនទាន់អាចអនុញ្ញាតឲ្យលេងម៉ូដសក់បាននៅពេលកំពុងសិក្សាក្នុងសាលារៀន តែចំពោះអ្នកដែលមិនចូលចិត្តទម្លាក់សក់វិញក៏ដូចគ្នាដែរ។ ប្រសិនបើអ្នកមានទម្លាប់ចងសក់ទៅក្រោយបែបនេះឬហៅថា (Ponytail) តឹងៗពេក យូរពេក ឬគ្រប់ពេលនោះវាអាចនឹងបណ្តាលឲ្យមានបញ្ហាសុខភាពខួរក្បាលមួយចំនួនដូចជា៖

  • ធ្វើឲ្យមានការឈឺចាប់នៅក្នុងខួរក្បាលដែលយើងតែងតែនិយាយថា ស្រគាលក្បាលនឹងឈឺក្បាល
  • ស្បែកក្បាលរបស់អ្នកអាចចាប់ផ្តើមឈឺចាប់សឹងតែគ្រប់ពេលដោយសារការទាញសក់ចងតឹងពីស្បែកក្បាលនោះ
  • វាក៏អាចបណ្តាលឲ្យមានការឈឺចាប់ទៅលើគ្រោងឆ្អឹងអ្នកផងដែរ ពីព្រោះវាចាប់ផ្តើមពីការឈឺក្បាលនឹងរីករាលដាលរហូតដល់ខ្នង និងចង្កេះផងដែរ
  • ធ្វើឲ្យស្បែកមុខរបស់អ្នកមើលទៅយានៅពេលទម្លាក់សក់ចុះ
  • សុខភាពសក់ងាយនឹងខូច ជំពាក់រហូត និងបញ្ហាសក់ជ្រុះច្រើន

ដូចច្នេះគួរព្យាយាមទម្លាក់សក់ឲ្យបានញឹកញាប់បន្តិចទៅ ឬលេងម៉ូដស្ទាយទម្លាក់បើសិនជាអ្នកមិនមែនជាសិស្សសាលានោះទេ៕

ប្រភពរូបភាព៖ Freepik, Brightside

ចុចអានបន្ត៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ Chrel Den