​ក្មេង​ស្រី​​ដែល​ខ្ចី​កង់​​ក្លឹប​ជិះ​​ត្រេកអរ​ចង់​ហោះ គ្រាន់​តែ​ឭ​គេ​ចង់​ជួយ​

  • 2021-02-24 07:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម៉ាក់ ស្រី​រ័ត្ន ​អ្នក​ចាំ​ទី​របស់​​ក្រុម​បាល់ទាត់​នារី​ភ្នំពេញ​ក្រោន​បាន​សម្ដែង​អារម្មណ៍​ត្រេកអរ​ចង់​ហោះ ក្រោយ​ឮ​ដំណឹង​ថា មាន​គេ​ចង់​ជួយ​ខ្លួន​​។

​កាល​ពី​ម្សិល​មិញ​នេះ​មាន​អ្នក​​ទាក់ទង​តាម​ទូរសព្ទ​ទៅ​កាន់​ ស្រី​រ័ត្ន ថា​​ចង់​ជួយ​ខ្លះ​ៗ​ ប៉ុន្តែ​មិនទាន់​បាន​បញ្ជាក់​ថា ​ការ​ជួយ​នោះ​គឺ​អ្វី​​ខ្លះ​នោះ​ទេ។ ប៉ុន្តែ​​​កីឡាការិនី​ជម្រើស​ជាតិ​នារី​កម្ពុជា​រូប​នេះ​​បាន​សម្ដែង​ការ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ និង​កំពុង​ទន្ទឹង​ចាំ​មើល។

​ក្មេង​ស្រី​ដែល​កំពុង​ខ្ចី​ម៉ូតូ​អ៊ី​របស់​ខ្លួន ដើម្បី​ជិះ​ទៅ​ហាត់​បាល់​រាល់​ថ្ងៃ​នេះ​មាន​ក្ដី​ស្រម៉ៃ​​ចង់​បាន​ម៉ូតូ​មួយ​ដែល​ជា​របស់​ខ្លួន​ឯង​​បើ​ទោះ​ជា​ថ្មី​ឬ​ចាស់​ក៏​ដោយ។ ​កាល​ពី​ម្សិល​​មិញ​នេះ​មាន​ក្រុម​ហ៊ុន NNG បាន​ទាក់ទង​ទៅ​ហើយ​សន្យារ​​ថា នឹង​ជួយ​ប៉ុន្តែ​គេ​ត្រូវ​ឆ្លង​កាត់​ការ​យល់​ព្រម​ពី​​ថ្នាក់​លើ​របស់​គេ​សិន​។

​កាល​ហាត់​ដំបូង​នៅ​ភ្នំពេញ​ក្រោន​ដើម​ឆ្នាំ​២០១៨​នោះ​​ ស្រីរ័ត្ន ​បាន​​សុំ​​មិត្តភ័ក្ដិ​ជិះ​​ម៉ូតូទៅ​​ជា​មួយ ក្រោយ​មក​​ពេល​មិត្ត​ម្នាក់​នោះ​ឈប់​ហាត់​​បាល់ ស្រី​រ័ត្ន មិន​បាន​បោះបង់​​ ចង់​ក្លាយ​ជា​កីឡា​ការិនី​ជម្រើស​ជាតិ​ចោល​ឡើយ ពោល​គឺ​​តស៊ូ​ខ្ចី​កង់​ក្លឹប ដើម្បី​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​បាន​​ទៅ​ហាត់​បាល់ទាត់​នៅ​​ទីលាន RSN ជិះ​ពី​ផ្ទះ​ជួល​ម្ដុំ​ផ្លូវ​២០០២ ទៅ​មក​រាល់​ថ្ងៃ​។ ថ្ងៃ​ខ្លះ​ហាត់​ដល់​យប់​ ហើយ​ជិះ​កង់​តែ​ម្នាក់​ឯង​មក​ផ្ទះ​វិញ ដែល​ស្រមៃ​មើល​ទៅ​ពិត​ជា​បញ្ជាក់​ពី​ការ​តស៊ូ​ ដោយសារ​តែ​ទឹក​ចិត្ត​ស្រលាញ់​។

ចូល​លេង​ឲ្យ​ភ្នំពេញ​ក្រោន​ជា​មួយ​ក្រុម​បាល់ទាត់​នារី នៅ​ដើម​ឆ្នាំ​២០១៨ បាន​ក្លាយ​ខ្លួន​ជា​អ្នក​ចាំ​ទី​ដៃ​ទី​១​រហូត​មក​។ ​បច្ចុប្បន្ន​ក៏​ជា​អ្នក​ចាំ​ទី​របស់​ជម្រើសជាតិ​​បាល់ទាត់​នារី​កម្ពុជា​ ធ្លាប់​មាន​​បទ​ពិសោធ​​ទៅ​លេង​​ថៃ​ផង​ដែរ ៕

ម៉ាក់ ស្រី​រ័ត្ន (កំពុង​រៀបចំបន្លែ ឲ្យ​ម៉ាក់​លក់​)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​