រឿង​ត្រូវ​ដឹង! ១២​ប្រកួត​ចុងក្រោយ Barca ស៊ី​ Elche សរុប ៣៦-០

  • 2021-02-25 02:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ


Barcelona បាន​យក​ឈ្នះ Elche ៣-០ កាល​ពី​យប់​មិញ ធ្វើ​ឲ្យ​ពួក​គេ​ឡើង​មក​កាន់​លេខ​៣​នៃ​តារាង​ពិន្ទុ La Liga គម្លាត​​៥​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Atletico Madrid។

មើល​តាម​ស្ថិតិ​របស់​ក្រុម​ទាំង​ពីរ ក្នុង​ចំណោម​១២​ប្រកួត​​ចុងក្រោយ​ជួប​គ្នា Elche រក​មិន​បាន​មួយ​គ្រាប់​សោះ​ទល់​នឹង Barcelona។ ប៉ុន្តែ​ Barcelona បាន​ទាត់​បញ្ចូល​ទី Elche ដល់​ទៅ​៣៦​គ្រាប់​ឯណោះ។ នេះ​មាន​ន័យ​ថា ៣៦-០។​

ពេល​ចុងក្រោយ​ដែល Elche រក​បាន​មួយ​គ្រាប់​ទល់​នឹង Barca គឺ​នៅ​ឆ្នាំ​១៩៧៨ ពេល​ដែល​ លោក Marcelo Trobbiani ទាត់​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​ចាញ់ ៥-១។ គិត​ត្រឹម​ពេល​នេះ ១៩​ប្រកួត​ហើយ Elche មិន​ឈ្នះ Barca សោះ។ ជ័យជម្នះ​ចុងក្រោយ​របស់​ពួក​គេ​គឺ​នៅ​ឆ្នាំ​១៩៧៥ លទ្ធផល ១-០៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ