មុន​មក​​​ស្វាយរៀង Mendyស្ថិត​នៅ​​ទី​៣​ក្នុង​តារាង​ Top Scorer ឆ្នាំ​២០១៩ និង ២០២០

  • 2021-02-25 03:12:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​របស់​ ព្រះ​ខ័ន​រាជ​ស្វាយរៀង Robert Lopez Mendy ដែល​​ជា​កីឡាករ​បរទេស​ទី​៥ ជំនួស​កន្លែង​របស់ Barrett នោះ​ជាប់​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​​លេខ​រៀង​ទី​៣ ចំនួន​២​ឆ្នាំ​ជាប់​គ្នា​នៅ​ឆ្នាំ​២០១៩ និង​ ២០២០ នៅ​ក្លឹប​​ Ceres–Negros / United City ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក្លឹប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​ប្រកាស​ជា​ផ្លូវ​ការ​ពី​ការ​ចុះ​កុង​ត្រា​យក​ខ្សែ​ប្រយុទ្ធ​ Robert Lopez Mendy ដែល​ជា​កីឡាករ​បរទេស​ទី​៥​របស់​ខ្លួន​ ក្រោយ​ការ​ចាកចេញ​ទៅ​កាន់​ទឹក​ដី​កំណើត​ប្រទេស​អៀរឡង់​របស់ Barrett ។ ​នៅ​ក្នុង​ស្ថិតិ​បាន​បង្ហាញ​ថា ខ្សែ​ប្រយុទ្ធ​​របស់​ស្វាយរៀង​​ដែល​មាន​សញ្ជាតិ​សេណេហ្គាល់​​ខាង​លើ​លេង​ឲ្យ​ក្លឹប​ចាស់ Ceres–Negros / United City ​កាល​ពី​ឆ្នាំ​២០១៩ រក​បាន ១៨ គ្រាប់​​ស្ថិត​នៅ​លេខ​រៀង​ទី​៣ នៃ​​បញ្ជី​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​ក្នុង​លីគ​ហ្វីលីពីន​។ ​​ចំណែក​ឆ្នាំ​២០២០ នេះ​ទើប​តែ​​​ចាប់ផ្ដើម​បាន​៥​ប្រកួត​ប៉ុណ្ណោះ​ ក៏​ពន្យារ​ពេល​ដោយ​សារ​កូវីដ-១៩ ​ហើយ​ក្នុង​ចំណោម​ ៥ ប្រកួត​នោះ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ដដែល​រក​បាន ៥ គ្រាប់​ផង​ដែរ។

​គិត​ត្រឹម​៥ ប្រកួត​ដែល​ចាប់​ផ្ដើម​ក្លឹប Ceres–Negros / United City បាន​ស្ថិត​នៅ​លេខ​រៀង​ទី​១​នៃ​​តារាង​លីគ​កំពូល​ហ្វីលីពីន ដោយ​មាន​១២​​ពិន្ទុ​ ​ពោល​គឺ​ឈ្នះ​៤ និង​ចាញ់​ ១​ប្រកួត ខណៈ​​​ពេល​នេះ Mendy មាន​វ័យ ៣៤ ឆ្នាំ​ហើយ លេង​ក្នុង​តំណែង​ជា​ខ្សែ​ប្រយុទ្ធ​ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម