បិទអគារស្នាក់នៅរួមមួយ ក្នុងខេត្តព្រះសីហនុ ក្រោយរកឃើញស្ត្រីម្នាក់ឆ្លងកូវីដ១៩

  • 2021-02-26 02:38:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលក្រុងព្រះសីហនុ បានសម្រេចបិទផ្អាកអគារស្នាក់នៅរួម វីន ភ្យូឈ័រ ខុនដូ អាជីវកម្ម ក្រោយរកឃើញស្ត្រីម្នាក់ដែលស្នាក់នៅក្នុងអគារឆ្លងកូវីដ១៩។

អគារស្នាក់នៅរួម ដែលមានទីតាំងនៅសង្កាត់លេខ៤ ខេត្តព្រះសីហនុ ត្រូវបានបិទផ្អាកក្រោយរកឃើញស្ត្រីជនជាតិចិនម្នាក់ ដែលស្នាក់នៅក្នុងអគារឆ្លងកូវីដ១៩។ ចំពោះការបិទអគារនេះគឺមិនអនុញ្ញាតឲ្យមានភ្ញៀវចូលស្នាក់នៅ ហើយក៏មិនអនុញ្ញាតឲ្យភ្ញៀវដែលកំពុងស្នាក់នៅចេញចូលដយគ្មានការអនុញ្ញាតពីអាជ្ញាធរឡើយ។ ក្រុមឆ្លើយតបបន្ទាន់ នឹងចុះយកសំណាកពីភ្ញៀវ និងបុគ្គលិកបម្រើការនៅក្នុងអគារ ដើម្បីធ្វើតេស្តរកវីរុសកូវីដ១៩។

រដ្ឋបាលសម្រេចបិទផ្អាកអគារស្នាក់នៅរួម វីន ភ្យូឈ័រ ខុនដូ អាជីវកម្មចាប់ពីថ្ងៃនេះរហូតមានការជូនដំណឹងជាថ្មី ៕

អត្ថបទ ៖ Art