បុរសម្នាក់ពាក់ខ្នាយដែកឲ្យមាន់ជល់ប្រកួត ចុងក្រោយបែរជាត្រូវស្លាប់ខ្លួនឯង
- 2021-03-01 09:35:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសម្នាក់ពាក់ខ្នាយដែកឲ្យមាន់ជល់ប្រកួត ចុងក្រោយបែរជាត្រូវស្លាប់ខ្លួនឯង
ចន្លោះមិនឃើញ
មាន់ជល់មួយក្បាលដែលម្ចាស់បំពាក់ខ្នាយដែក ឲ្យសម្រាប់ប្រកួតភ្នាល់យកលុយបានសម្លាប់ម្ចាស់របស់វា នៅក្នុងសង្វៀនមាន់ជល់ខុសច្បាប់មួយ។
ដើមហេតុកើតឡើងនៅពេល មាន់បានវាយប្រហារលើគូប្រកួត តែបែរជាចាក់មួយខ្នាយដែកចំក្រលៀនម្ចាស់វាអោយរបួសធ្ងន់នៅពេលម្ចាស់ព្យាយាមចាប់វា។ ប៉ូលិសឲ្យដឹងថា ជនរងគ្រោះបានស្លាប់ដោយសារហូរឈាមច្រើនមុនទៅដល់មន្ទីរពេទ្យ។ បច្ចុប្បន្នអាជ្ញាធរកំពុងតាមប្រមាញ់អ្នករៀបចំល្បែងខុសច្បាប់នេះ។
មនុស្ស១៥នាក់ដែលបានរៀបចំការប្រជល់មាន់ខុសច្បាប់នេះ កំពុងស្ថិតនៅក្រោមការតាមចាប់ហើយ ពួកគេអាចប្រឈមការចោទប្រកាន់ពីបទមនុស្សឃាត ការភ្នាល់និងបើកការប្រជល់មាន់ខុសច្បាប់៕