មកមើលតម្លៃម៉ូតូ PCX ជប៉ុនពីឆ្នាំ២០១០ ដល់ ២០២០ មិនបាច់ដើរសួរគេនាំពិបាក

  • 2021-03-02 03:43:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Honda PCX បាន និងកំពុងតែពេញនិយមខ្លាំង នៅក្នុងស្រុកខ្មែរយើង ដោយក្នុងនោះយើងឃើញអ្នកមួយចំនួនចូលចិត្តដេញស៊េរី ឲ្យតែចេញថ្មីភ្លាម គឺថាមិនឲ្យរំលងនោះទេ។

ទោះជាយ៉ាងណាក៏ដោយ មិនថាតែស៊េរីថ្មីៗនោះទេដែលត្រូវប៉ាន់ ជាក់ស្តែងសូម្បីតែប្រភេទមួយទឹកមកពីជប៉ុន ក៏មានអ្នកសួររកច្រើនដែរ។ ថ្មីៗនេះ ហាងលក់ម៉ូតូឯកជនមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងពីតម្លៃនៃម៉ូតូ Honda PCX ដែលនាំមកពីប្រទេសជប៉ុន ចាប់ពីស៊េរីឆ្នាំ២០១០ ដល់ ២០២០។

ខាងក្រោមនេះគឺជាតម្លៃលម្អិត៖

ឆ្នាំ២០១០ ដល់ ២០១៣ (មួយទឹកជប៉ុនក្រដាសពន្ធ)

  • ប្រភេទកម្លាំង ១២៥សេសេ តម្លៃចាប់ពី ១ ៦៥០ ដល់ ១ ៩៥០ដុល្លារ
  • ប្រភេទកម្លាំង ១៥០សេសេ តម្លៃខ្ទង់ ២ពាន់ដុល្លារស្តើង

ឆ្នាំ២០១៤ ដល់ ២០១៧ (មួយទឹកជប៉ុនក្រដាសពន្ធ)

  • ប្រភេទកម្លាំង ១២៥សេសេ តម្លៃចាប់ពី ២ ៤០០ ដល់ ៣ ១០០ដុល្លារ
  • ប្រភេទកម្លាំង ១៥០សេសេ តម្លៃចាប់ពី ២ ៨០០ ដល់ ៣ ៣៥០ដុល្លារ

ឆ្នាំ២០១៨ ដល់ ២០១៩ (មួយទឹកជប៉ុនក្រដាសពន្ធ)

  • ប្រភេទកម្លាំង ១២៥សេសេ តម្លៃចាប់ពី ៣ ៣០០ ដល់ ៣ ៦៥០ដុល្លារ
  • ប្រភេទកម្លាំង ១៥០សេសេ តម្លៃចាប់ពី ៣ ៧០០ ដល់ ៤ ៣០០ដុល្លារ

ឆ្នាំ២០១៩ ដល់ ២០២០ (ថ្មីកែសមិនទាន់ចាប់ក្បាលអាគុយ)

  • ប្រភេទកម្លាំង ១២៥សេសេ តម្លៃខ្ទង់ ៣ពាន់ដុល្លារក្រាស់
  • ប្រភេទកម្លាំង ១៥០សេសេ តម្លៃខ្ទង់ ៤ពាន់ដុល្លារស្តើង

គួរឲ្យដឹងថា តម្លៃរបស់ម៉ូតូនេះអាចប្រែប្រួលតាមទីផ្សារជាក់ស្តែង បន្ទាប់ពីចេញផ្សាយរួច៕

ប្រភពរូបភាព ៖ SSH Motorbike Shop

អត្ថបទ៖ សេង ឡុង