កប់ណាស់! Jay Park ក្លាយជាម្ចាស់ពានតារា Hip Hop កូរ៉េឆ្នើមប្រចាំឆ្នាំ២០២១

  • 2021-03-02 09:01:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា Hip Hop វ័យ៣៣ឆ្នាំ ប្រចាំឧស្សាហកម្មកម្សាន្ត Jay Park ទើបតែឈ្នះពានរង្វាន់សិល្បករឆ្នើម ផ្នែកខាង Hip Hop ក្នុងកម្មវិធី Korean Hip Hop ប្រចាំឆ្នាំ២០២១

ពានរង្វាន់ Hip Hop កូរ៉េ (KHA) នេះធ្វើឡើងនៅមហាស្រពតន្ត្រី និងបានប្រគល់ពានរង្វាន់តន្រ្តីបែបកូរ៉េតែមួយគត់គឺHip Hop និង R&B ប្រគល់ជូនសិល្បករតែម្នាក់ដែលមានសមត្ថភាពលេចធ្លោខ្លាំងជាងគេប៉ុណ្ណោះ ។

ឆ្នាំនេះគឺជាឆ្នាំទី ៥ ចាប់តាំងពីពិធីប្រគល់ពានរង្វាន់នេះត្រូវបានបង្កើតឡើង។ សិល្បករ ដែលមានកិត្តយសស័ក្តិសម នឹងទទួលបានពានរង្វាន់សម្រាប់សិល្បករឆ្នើមឆ្នាំ២០២១ នេះបានទៅ តារា Hip Hop ល្បីឈ្មោះគឺ Jay Park។

Jay Park មិនត្រឹមតែជាកំពូលតារា Hip Hop ប្រចាំប្រទេសកូរ៉េនោះទេ តារាប្រុសកូនកាត់អាមេរិក រូបនេះថែមទាំងជាអ្នករាំបានល្អ និងជាអ្នកនិពន្ធបទចម្រៀងបានយ៉ាងស្ទាត់ជំនាញទៀតផង៕

ប្រភព៖ Koreaboo   អត្ថបទ៖ Pav Sreypich