ព្រះ​អង្គ​ម្ចាស់​ Johor ​នៅ​ម៉ាឡេស៊ី ​ចាប់​អារម្មណ៍​ទិញ​ក្លឹប Valencia ​នៅ​អេស្ប៉ាញ​

  • 2021-03-03 07:14:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រះ​អង្គ​ម្ចាស់​ Tunku Ismail ibni Sultan Ibrahim ​នៅ​រដ្ឋ Johor ​ប្រទេស​ម៉ាឡេស៊ី ​បាន​ចាប់​អារម្មណ៍​ទិញ​យក​ក្លឹប​បាល់ទាត់ Valencia ​ក្នុង​ប្រទេស​អេស្ប៉ាញ​ដែល​កំពុង​ដុនដាប​ខ្លាំង។

​សេដ្ឋី​ប្រាក់​លាន​ខាង​លើ​នេះ ​គឺ​ជា​ម្ចាស់​ក្លឹប Johor Darul Takzim FC (Johor Tigers) ​ដែល​ជា​ក្លឹប​ខ្លាំង​មួយ​នៅ​ម៉ាឡេស៊ី ដែល​ឈ្នះ​ជើង​ឯក​សឹង​រាល់​ឆ្នាំ​ទៅ​ហើយ។​​ក្លឹប​មួយ​នេះ ​មិន​ត្រូវ​ការ Sponsor ​អ្វី​នោះ​ទេ ​ដោយសារ​តែ​ព្រះ​អង្គ​ម្ចាស់ Tunku ​មាន​ប្រាក់​គ្រប់គ្រាន់​ក្នុង​ការ​ចំណាយ​ទៅ​លើ​ក្លឹប។ ​ត្រឹម​វ័យ​៣៦​ឆ្នាំ​នេះ ​ព្រះ​អង្គ​បាន​វិនិយោគ​ទៅ​លើ​ក្រុមហ៊ុន​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​ចំណូល​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​។

​ថ្មី​ៗ​នេះ ​មាន​ដំណឹង​មក​ថា​ព្រះ​អង្គ​ម្ចាស់​ក៏​កំពុង​ចាប់​អារម្មណ៍​ក្លឹប Valencia ​នៅ​អេស្ប៉ាញ​ផង​ដែរ។ ​ក្លឹប​ដែល​មាន​ម្ចាស់​ឈ្មោះ Peter ​ជនជាតិ​សិង្ហបុរី​មួយ​នេះ​កំពុង​យ៉ាប់យ៉ឺន​ដោយសារ​តែ​វិបត្តិ​ជា​ច្រើន ​ដោយ​ស្ទើរ​តែ​ដួល​ទៅ​ហើយ។ ​ដូច្នេះ​ហើយ ទើប​បាន​ជា​លោក Peter ​ប្រកាស​ស្វែង​រក​ម្ចាស់​ថ្មី​។ ​

ប្រភព៖ Marca   អត្ថបទ៖ ប្រុស យុទ្ធ