ចំប៉ីខ្មៅ ធ្វើបុណ្យឧទ្ទិសកុសលជូនសពមេក្លោងឧក្រិដ្ឋជន

  • 2021-03-04 06:15:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកដល់ពេលនេះទៅហើយ មិនមានសាច់ញាតិណា អើពើចំពោះសាកសពមេក្លោងឧក្រិដ្ឋជន អ៊ឺម សុវណ្ណារិទ្ធនៅឡើយទេ រហូតដល់ពេលដែលសាកសពត្រូវបានដុតរំលាយហើយ ក៏គ្មានសូម្បីកោដ្ឋសម្រាប់ដាក់ធាតុដែរ។

រឿងរ៉ាវនេះបានធ្វើឱ្យ ចំប៉ីខ្មៅ បានចេញមុខស្វែងរកមិត្តភក្តិដែលធ្លាប់ស្គាល់ជាមួយសាកសពឧក្រិដ្ឋជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋផ្សេងទៀត ចូលរួមជាថវិកាតិចតួច ដើម្បីទិញកោដ្ឋ និងធ្វើបុណ្យឧន្ទិសកុសលជូនសព ។ សូមអានខ្លឹមសារទាំងស្រុងដែលចំប៉ីខ្មៅបានរៀបរាប់ដូចខាងក្រោមនេះ ៖

ប្រពៃណីទំនៀមទំលាប់

«ខ្មោចងាប់ទៅហើយ នៅឡើយឈ្មោះស្អុយ គ្មានអ្នកណាម្នាក់ដឹងថាខ្លួននឹងស្លាប់ទៅព្រោះអ្វី នៅកន្លែងណា នៅទីណា នោះទេ មិនដឹងសូម្បីតែពេលវេលាថ្ងៃនេះ ឬ ថ្ងៃស្អែក ថ្ងៃណាមួយ តែ រឹទ្ ធិស្លាប់ហើយ ខ្ញុំមិនមែនជាញាតិ មិនដែលស្គាល់ មិនដែលជួប បានត្រឹមតែទិញកោដ្ឋដាក់ឆ្អឹងឱ្យនិមន្តព្រះសង្ឃសូត្រមន្តឱ្យតែប៉ុណ្ណឹង ខ្ញុំសង្ឃឹមថាមិត្តដែលធ្លាប់ជល់កែវជាមួយគាត់ នឹងមកជូនដំណើរគាត់ ចុងក្រោយ» ។

ចំប៉ីខ្មៅ រៀបរាប់ទៀតថា៖ «មនុស្សណាមិនធ្លាប់ខុស តែគ្នាស្លាប់ទៅហើយ ឆ្អឹង ធាតុគ្នា គួរតែដាក់ឱ្យបានសមរម្យ ជាមនុស្ស ខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូននឹងអហោសិកម្មឱ្យ ចោរដែលស្លាប់ទៅហើយ នេះសូម្បីតែបងប្អូនគេក៏មិនអើពើ តែខ្ញុំមានតែជួយរក្សាបានប៉ុណ្ណឹង» ។

ចំប៉ីខ្មៅបន្ថែមទៀតថា៖ «គំរប់បុណ្យ ៧ ថ្ងៃខ្ញុំនឹងនិមន្តព្រះសង្ឃសូត្រមន្តតាមប្រពៃណីនៃពិធីបុណ្យសព បើពុកម៉ែបងប្អូន យល់ថាការធ្វើបុណ្យ ត្រូវរើសថាជាមនុស្សល្អឬ អាក្រក់ជាសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នា តែសូមធ្វើបុណ្យជាមួយចោរមួយក្បាលដែលគ្នាងាប់ទៅគ្មានញៀតផង។ នេះជាABAរបស់ខ្ញុំ បើចង់ចូលបុណ្យ ឬ អ្វី 002410555។ ចំប៉ីខ្មៅ» ៕

អត្ថបទ៖​ Art

អត្ថបទថ្មី