ក្រសួងប្រកាសច្បាស់ៗ អ្នកជំងឺកូវីដ១៩ ជនជាតិចិន ស្លាប់ដោយសារជំងឺមួយនេះ

  • 2021-03-04 14:30:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 28

ចន្លោះមិនឃើញ

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានផ្ញើលិខិតមួយជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីករណីមរណៈភាពបុរសជនជាតិ ចិនម្នាក់ ក្នុងអំឡុងពេលទទួលការព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមណ្ឌលព្យាបាលកូវីដ-១៩ ព្រែកព្នៅ រាជធានីភ្នំពេញ។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ សូមគោរពជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា បុរសជនជាតិចិនម្នាក់ដែលមានអត្តសញ្ញាណដូចខាងក្រោម បានទទួលមរណៈភាពនៅក្នុងមណ្ឌលព្យាបាលកូវីដ-១៩ ព្រែកព្នៅ។

  • នាម-គោត្តនាម៖ ឡាយ ប៊ីនស៊ាង (LAY BINXIANG)

  • ថ្ងៃខែឆ្នាំកំណើត៖ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៨៧

  • លិខិតឆ្លងដែនលេខ៖ EH5340113

  • ភេទ៖ ប្រុស

  • ទីកន្លែងកំណើត៖ ហ៊្វូជាន ប្រទេសចិន

  • សញ្ជាតិ៖ ចិន

  • ទីកន្លែងស្នាក់នៅ៖ សណ្ឋាគារខូល័រ (សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ)

  • ថ្ងៃខែឆ្នាំចូលមកដល់កម្ពុជា (ក្រុងព្រះសីហនុ )៖ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ Igtegiuniamnunığınynia-9e: igöbd teny: givob9

  • ថ្ងៃខែឆ្នាំចូលសម្រាកព្យាបាលនៅមណ្ឌលព្យាបាលកូវីដ-១៩ ព្រែកព្នៅ៖ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ - ថ្ងៃខែឆ្នាំទទួលមរណៈភាព ៖ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០ព្រឹក (នៅក្នុងមណ្ឌលព្យាបាលកូវីដ-១៩

  • ប្រវត្តិនៃការឆ្លងជំងឺកូវីដ-១៩៖ បុគ្គលបានប៉ះពាល់ផ្ទាល់នឹងអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

  • ស្ថានភាពទូទៅរបស់អ្នកជំងឺ៖ ជាអ្នកជក់បារីច្រើន

  • ស្ថានភាពមុនពេលស្លាប់៖ អ្នកជំងឺបានសម្រាកព្យាបាលនៅមណ្ឌលព្យាបាលកូវដ-១៩ ព្រែកព្នៅ ដោយមាន លទ្ធផលវិភាគវត្ថុសំណាកមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ដោយមិនមានរោគសញ្ញា។

ក្រោយពីក្រុមការងារកោសល្យវិច្ច័យបានពិនិត្យសាកសពនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ឃើញថា លទ្ធផលទទួលបានពីការពិនិត្យទឹកនោមបានបង្ហាញថា មានសារធាតុអំហ្វេតាមីនខ្ពស់ ដូច្នេះ បុគ្គលនេះ បានប្រើប្រាស់សារធាតុញៀនប្រភេទអំហ្វេតាមីនក្នុងរយៈពេលយូរមកហើយ។ សេចក្តីសន្និដ្ឋាន៖ អ្នកជំងឺទទួលមរណៈភាពភ្លាមៗ ដោយសភាព វើមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលឲ្យគាំង បេះដូងស្លាប់ភ្លាមៗតែម្តង។ ក្រសួងសុខាភិបាលកំពុងបន្តអនុវត្តវិធានការគ្រប់គ្រងសាកសពក្នុងបរិបទកូវីដ-១៩ ដោយពិភាក្សា ជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា។

អត្ថបទពេញនិយម