ឆ្មាកំសត់៤ក្បាលនៅតែលតោលលើទូកកណ្តាលសមុទ្រ ត្រួវបានជួយសង្គ្រោះដោយទាហានជើងទឹកថៃ

  • 2021-03-05 04:38:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាហានជើងទឹកថៃ បានជួយសង្រ្គោះឆ្មាចំនួន៤ក្បាលដែលត្រូវបានគេបោះបង់ចោលនៅលើទូកមួយនៅកណ្តាលសមុទ្រ Andaman ប្រទេសថៃបន្ទាប់ពីទូកនោះត្រូវបានឆេះរួចលិចចូលទៅក្នុងទឹក។

ឆ្មាកំសត់ទាំង៤ក្បាល ធ្វើដំណើរជាមួយម្ចាស់របស់ពួកគេនៅលើទូកនេសាទបានចម្ងាយជាង ១៣គីឡូម៉ែត្រពីកោះ Adang រួចក៏ត្រូវបានភ្លើងឆេះហើយលិចស្រុតចុះទៅក្នុងសមុទ្រ។ មនុស្សនៅលើទូកទាំង៨នាក់ បានហក់ចុះទៅក្នុងទឹក ដើម្បីហែលទៅរកទីទួលសុវត្ថិភាព ដោយភ័ព្វសំណាងក៏ត្រូវបានជួយសង្គ្រោះដោយនាវាមួយ។ នេះបើតាមការចុះផ្សាយដោយ កាសែតថៃ The Nation ។

បន្ទាប់ពីត្រូវម្ចាស់បោះបង់ចោលនៅលើទូកកំពុងឆេះ កណ្តាលសមុទ្រសាគរ គាប់ជួនក្រុមទាហានជើងទឹកថៃកំពុងជិះទូកល្បាតតាមផ្ទៃទឹកផងនោះ ឆ្មាទាំង៤ក្បាលត្រួវបានប្រទះឃើញកំពុងតោងលើធ្នឹមឈើមួយនៅលើទូកដែលរៀបលិចចូលទៅក្នុងទឹកទៅហើយ។ ទាហានថៃហែលទៅយកឆ្មាដាក់នៅលើស្មា ដើម្បីជួយសង្គ្រោះពួកវាពីការស្លាប់ដោយលង់ទឹក។ ពេលនេះឆ្មាទាំង៤ មានសុវត្ថិភាពនិងសុខភាពល្អជាធម្មតា ហើ់យកំពុងស្នាក់នៅមូលដ្ឋានកងទ័ពជើងទឹកថៃ៕

ប្រភព៖ BBC   ប្រែសម្រួលដោយ៖ ម៉ែន សុធារិទ្ធ