សម្ដេច ហ៊ុន សែន ចេញសារបន្ទាន់ទាំងយប់ រកឃើញដល់ទៅ ៤៩ នាក់ឆ្លងកូវីដ-១៩

  • 2021-03-08 14:53:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមរយៈសារជាសម្លេងរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃនេះរកឃើញរហូតដល់ ៤៩នាក់ ។ ចំនួននេះ គឺគិតតែរាជធានីភ្នំពេញ ព្រះសីហនុ ខេត្តព្រៃវែង និងផ្នែកខ្លះនៃខេត្តកណ្តាល។ សម្តេចតេជោ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរីករាលដាលយ៉ាងលឿនបែបនេះ ព្រោះនេះមិនមែនត្រឹមតែជាចំនួននៅក្នុងភ្នំពេញប៉ុណ្ណោះទេ វាអាចជាចំនួនដែលឆ្លងមកពីតាមបណ្តាខេត្ត។

សម្តេចក៏បានអំពាវនាវដល់ស្ថាប័នរដ្ឋសូមកាត់បន្ថយយ៉ាងតិច ៩០ភាគរយ ដើម្បីពួកគាត់ធ្វើការពីផ្ទះ និងត្រូវមានអ្នកប្រចាំការផងដែរ រីឯវិស័យឯកជន ក៏គួរតែធ្វើការកាត់បន្ថយឲ្យបុគ្គលិកធ្វើការពីផ្ទះផងដែរ ជាពិសេសសម្តេចក៏បានអំបាវនាវបន្ថែមចំពោះការជួបជុំផ្សេងៗ ៕

អត្ថបទ ៖ Art