រឿងកាន់តែវ៉ល់ពេក Mina លែងដេកពួន ងើបមកបញ្ជាក់ព័ត៌មានអ្នកចាប់រំលោភនាងកាលនៅរៀន
- 2021-03-09 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងកាន់តែវ៉ល់ពេក Mina លែងដេកពួន ងើបមកបញ្ជាក់ព័ត៌មានអ្នកចាប់រំលោភនាងកាលនៅរៀន
ចន្លោះមិនឃើញ
ព័ត៌មានភ្ញាក់ផ្អើលមួយទៀតហើយបានផ្ទុះចេញពីមាត់របស់ Kwon Mina អតីតសមាជិកក្រុម AOA ដែលថ្មីៗបានបង្ហើបថានាងគឺជាជនរងគ្រោះត្រូវបានគេរំលោភ ហើយម្នាក់នោះល្បីឈ្មោះណាស់ ប៉ុន្តែស្រាប់តែពេលនេះនាងបញ្ជាក់ទៅវិញថា បុរសម្នាក់នោះមិនមែនអ្នកសិល្បៈទេ។
បន្ទាប់ពីចេញមុខ Live ក្នុង Instagram មក Mina ក៏បានសម្រេចចេញមុខបញ្ជាក់ជាថ្មីនូវអ្វីដែលនាងបាននិយាយ ទាក់ទងនឹងអំពើរំលោភសេពសន្ថវៈ កើតចេញពីទង្វើឃោរឃៅរបស់បុរសម្នាក់កាលនាងនៅរៀន។
«ខ្ញុំគ្រោងថាដេកពេញមួយថ្ងៃទេដំបូងឡើយ តែបែរជាត្រូវទទួលសារសួរនាំច្រើននៅព្រឹកនេះ។ ខ្ញុំឃើញអត្ថបទព័ត៌មានជាច្រើនបានសរសេរពី សិស្សច្បងម្នាក់ដែលជាតារាល្បីឈ្មោះ។ ខ្ញុំនឹងពន្យល់រឿងនេះ ព្រោះគ្រប់គ្នាចង់ដឹងខ្លាំង ថាម្នាក់នោះជាអ្នកណា។» នេះតាមការបញ្ជាក់របស់ Mina។
បន្ទាប់មក នាងក៏បានបង្ហើបនូវអត្តសញ្ញាណពិតរបស់បុរសម្នាក់នោះថា៖ «គាត់ដូចជាមានអាយុបងខ្ញុំ ១-២ឆ្នាំ គាត់កើតខ្ទង់ឆ្នាំ ១៩៩២ ឬ ១៩៩១អីហ្នឹង។ គាត់ល្បីណាស់ខាងធ្វើបាបគេឯងកាលហ្នឹង។ ប៉ុន្តែគាត់មិនមែនជាតារាល្បីឈ្មោះ ដែលមនុស្សពេញមួយប្រទេសស្គាល់នោះទេ ហើយខ្ញុំក៏មិនដឹងថា មកដល់ឥឡូវគាត់ធ្វើការអ្វីដែរ»។
បន្ថែមពីលើនេះ Mina ក៏បានងាកទៅលើកឈ្មោះ Jimin ថា៖ «សម្រាប់ខ្ញុំ ជនល្មើសមានតែម្នាក់គត់គឺ Shin Jimin។ ខ្ញុំចង់លាតត្រដាងការពិត និងបង្ហាញចំៗតែមនុស្សម្នាក់ហ្នឹងទេ ដែលធ្វើបាបខ្ញុំជាង ១០ឆ្នាំ មិនមែនចង់នាំភ្លើងពាក់ព័ន្ធជាមួយបុរសម្នាក់ដែលចាប់ខ្ញុំនោះទេ»។
ជាក់ស្ដែងដោយសារមានរឿងច្រើនពេលនៅក្នុងក្រុម ជាពិសេសរងការធ្វើបាបពី Jimin (អតីតមេក្រុម AOA) ជាង ១០ឆ្នាំ ទើប Mina សម្រេចចេញពីក្រុម ហើយដោយសារការឈឺចាប់នេះ ថែមទាំងធ្វើឲ្យនាងចង់គិតខ្លីប៉ុន្មានដងទៀតផង៕
ខាងក្រោមជាវីដេអូពេលនាង Live និយាយលើកទី១ ទាក់ទងនឹងករណីរំលោភ៖