Lexus LX 570 S ឆ្នាំ២០២១ ចេញលក់នៅអូស្ត្រាលី តម្លៃ១៣ម៉ឺនដុល្លារ

  • 2021-03-10 02:10:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Lexus ទើបតែបានប្រកាសចេញនូវតម្លៃ និងលក្ខណៈពិសេស នៃរថយន្ត LX 570 S ឆ្នាំ២០២១ ដែលជាប្រភេទកប់បំផុតប្រចាំត្រកូល LX នៅក្នុងប្រទេសអូស្ត្រាលី។

រថយន្ត Lexus LX 570 S ឆ្នាំ២០២១ នេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ១៦៨ ៧៦៧ដុល្លារអូស្ត្រាលី ឬប្រហែលខ្ទង់ ១៣ម៉ឺនដុល្លារអាមេរិក។ វាមានតួខ្លួនពណ៌ខ្មៅ Sonic Quartz ឬហៅម្យ៉ាងទៀតថា Starlight Black ព្រមទាំងប៉ាណាមុខឌីហ្សាញថ្មី, កាងថ្មី, យ៉ាន់ ២១អ៊ីញពណ៌ខ្មៅលាយទឹកប្រាក់ ដែលយកគំរូតាមយ៉ាន់របស់ Lexus LC។

ជាមួយគ្នានេះដែរ LX 570 S ឆ្នាំ២០២១ នៅមានបំពាក់ឡូហ្គូ "S” នៅផ្នែកខាងក្រោយ ខណៈប្រព័ន្ធជើងក្រោមរបស់វាត្រូវក្រុមហ៊ុនអះអាងថា នឹងជួយធ្វើឲ្យការបើកបរនៅលើផ្លូវកោងកាន់តែប្រសើរឡើយ ថ្វីបើវាជា SUV ខ្នាតធំក៏ដោយ។

រថយន្ត LX 570 S បំពាក់ម៉ាស៊ីនសាំងចំណុះ ៥,៧លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៣៦២សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ។ វាអាចអូសសណ្តោងបាន ៣ ៥០០គីឡូក្រាម ហើយមានធុងសាំង ២ ចំណុះសរុប ១៣៨លីត្រ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី