​ជាប់​ក្នុង​បន្ទប់​ព្យាបាល​​ទៅ​ណា​មិន​រួច តែ ចាន់ កែវនិមល បាន​​ធ្វើ​រឿង​ដ៏​ល្អ និង​កម្រ​​ដាក់ក្រុមគ្រូពេទ្យ!

  • 2021-03-12 07:50:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមថ្ងៃទី១២ មីនា នេះពិធីការនីប្រចាំហង្ស មាស ចាន់ កែវនិមល និងគ្រួសារបានសម្រាកព្យាបាល អស់រយៈពេល៥ថ្ងៃមកហើយ គិតចាប់ពីថ្ងៃទី៨ មីនា ដែលគ្រួសារនាងតេស្ដរកឃើញវិជ្ជមានកូវីដ-១៩។

ដោយឡែកបើទោះនាង និងគ្រួសារកំពុងសម្រាកព្យាបាលតាមដានសុខភាពយ៉ាងណាក្ដីក៏ពិធីការនី សម្លេងស្រទន់រូបនេះនៅតែអាចធ្វើរឿងល្អចំពោះអ្នកជុំវិញខ្លួនបានពោលគឺ និមល និងស្វាមី បានផ្ដល់ អាហារសម្រន់ជាច្រើនមានដូចជាភេសជ្ជៈ និងអាហារញុំាជាច្រើនផ្សេងទៀតជូនដល់ក្រុមគ្រូពេទ្យដែល ខំលះបង់កម្លាំងកាយ កម្លាំងចិត្តជួយសង្គ្រោះប្រជាជនកម្ពុជាដែលកំពុងមានផ្ទុកជំងឺកូវីដទាំងអស់។

ទឹកចិត្តល្អប្រពៃរបស់ និមល បានធ្វើឱ្យមហាជនអ្នកគាំទ្រ និងក្រុមគ្រូពេទ្យពោលសរសើរគ្រប់ៗគ្នាអំពី ទង្វើល្អរបស់នាងដែលបានគិតគូរដល់គ្រូពេទ្យដែលកំពុងប្រយុទ្ធដើម្បីការពារអាយុជីវិតប្រជាជនរាល់គ្នា។

មកទល់ពេលនេះស្ថានភាពរបស់ និមល ស្វាមី និងកូនស្រីអាយុ១០ឆ្នាំ មានភាពប្រសើរឡើងច្រើន ហើយបន្ទាប់ពីពួកគេបានអនុវត្តថែរក្សាអនាម័យសុខភាព និង ព្យាយាមញុំាទឹកក្ដៅឧណ្ហៗ ខ្ពុរទឹកអំបិល ខំញ៉ាំ និងសម្រាកឲ្យបានគ្រប់គ្រាន់ ហើយគ្រួសារនាងក៏បានព្យាយាមហាត់ប្រាណបន្ថែមទៀតជាមួយនឹងការលេបថ្នាំទៀងទាត់តាមវេជ្ជបញ្ជាថែម​ទៀត៕

អត្ថបទ៖ Pav SreyPich

អត្ថបទពេញនិយម