អ៊ែមណាស់! Telegram បន្ថែមមុខងារថ្មី អាចកំណត់លុបសារដោយស្វ័យប្រវត្តិ

  • 2021-03-12 10:09:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Telegram គឺជាកម្មវិធីទំនាក់ទំនងសង្គមមួយត្រូវបានគេចាត់ទុកថា ជាកម្មវិធីដ៏ល្អមួយដែលអាចជួយការពារទិន្នន័យនិងឯកសារសំខាន់ៗរបស់អ្នកប្រើប្រាស់ ជាពិសេសនៅពេលលោកអ្នកប្រើមុខងារ Secret Chat ជាមួយនឹងកម្មវិធីនេះ។

ជាមួយនឹងមុខងារ Secret Chat ក្រុមហ៊ុន Telegram បានប្រើប្រព័ន្ធ End-to-end encryption ដែលសូម្បីតែក្រុមហ៊ុនក៏មិនអាចមើលឃើញទិន្នន័យដែលលោកអ្នកបានផ្ញើ។ ដូច្នេះប្រសិនបើលោកអ្នកចង់ផ្ញើឯកសារ ឈ្មោះគណនី ឬលេខសម្ងាត់ដែលលោកអ្នកមិនចង់ឱ្យមានការបែកធ្លាយនោះលោកអ្នកគួរតែប្រើមុខងារនេះ។

ប៉ុន្តែអ្វីដែលកាន់តែល្អប្រសើរនោះគឺក្រុមហ៊ុនបានបន្ថែមមុខងារដែលអាចឱ្យលោកអ្នកកំណត់រយៈពេលដើម្បីលុបសារទាំងនោះចោលដោយស្វ័យប្រវត្តិបានទៀតផង។ លោកអ្នកអាចប្រើមុខងារបន្ថែមនេះនៅពេលដែលលោកអ្នកមិនចង់ឱ្យព័ត៌មាន ដូចជាលេខសម្ងាត់ត្រូវបានរក្សាទុកនៅក្នុងទូរសព្ទរបស់អ្នកទទួលក្នុងរយៈពេលយូរ ដើម្បីចៀសវាងការបែកធ្លាយព័ត៌មាននៅពេលដែលទូរសព្ទរបស់អ្នកទទួលត្រូវបានបាត់ ឬនៅពេលមានជនទីបីចូលប្រើទូរសព្ទនោះ។

សម្រាប់លោកអ្នកដែលប្រើទូរសព្ទ iPhone លោកអ្នកអាចចូលទៅប្រើមុខងារនេះដូចខាងក្រោម៖

  • បើកកម្មវិធី Telegram > ជ្រើសរើសអ្នកដែលលោកអ្នកចង់ផ្ញើសារពីក្នុង Contacts
  • ចុចលើឈ្មោះឬរូបភាពប្រូហ្វាលរបស់អ្នកទទួល
  • ចុចលើប៊ូតុង More > ជ្រើសយក Start Secret Chat
  • ចុចលើប៊ូតុងរូបនាឡិកា Timer ដើម្បីធ្វើការកំណត់រយៈពេល

គួរបញ្ជាក់ដែរថាជាមួយមុខងារ Secret Chat វានឹងប្រាប់លោកអ្នកផងដែរប្រសិនបើអ្នកទទួលបានធ្វើការថតអេក្រង់ (Screenshot) នោះ៕

ប្រភព៖ Anti Cyber Crime Department

អត្ថបទពេញនិយម