ត្រាយ វិចិត្រ ​គិត​ថា​​ឆ្នាំ​នេះ​ពិបាក​​ក្នុង​ការ​ប្រជែង​កៅអី​១១​នាក់​ដំបូង​នៅ​ស្វាយរៀង​ទៀត

  • 2021-03-18 07:27:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ​ស្លាប​របស់​ស្វាយរៀង ត្រាយ វិចិត្រ មើល​ឃើញ​ថា ខ្លួន​នឹង​ពិបាក​​ក្នុង​ការ​ប្រជែង​កៅអី​១១​នាក់​ដំបូង​​ ពី​ព្រោះ​​​​ ក្លឹប​​​មួយ​​នេះ​សម្បូរ​ទៅ​ដោយ​កីឡាករ​ល្អៗ​។​

​ស្វាយរៀង​ ទើប​តែ​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម ​អគ្គិសនី​កម្ពុជា ៦-១ កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​១​។ យ៉ាង​ណា​ខ្សែ​ការពារ​​ខាង​លើ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ​តំបន់​ដែល​ខ្លួន​លេង​សម្បូរ​ទៅ​ដោយ​កីឡាករ​ឆ្នើម​ៗ​ដូច​ជា សារ៉េត​ គ្រីយ៉ា និង​សុខ​ សំណាង​ ជា​ដើម ដែល​រៀមច្បង​ទាំង​អស់​សុទ្ធ​តែ​មាន​បទ​ពិសោធ​ច្រើន និង​សមត្ថភាព​មិន​ធម្មតា​។

​ទោះ​ជា​បែប​នេះ​ក្ដី​​អតីត​យុវជន​របស់​បាទី​ខាង​លើ​​បាន​ កំណត់​គោលដៅ​​ប្រឹង​ប្រែង​ក្នុង​ការ​ហ្វឹកហាត់ ដើម្បី​អាច​បង្ហាញ​ឲ្យ​គ្រូ​បង្វឹក​មើល​ឃើញ​ក្នុង​ការ​ឆ្មក់​ឱកាស​បាន​ចូល​លេង​ក្នុង​ការ​ប្រកួត​ធំ​ៗ ក៏​ដូច​ជា​អាច​បង្ហាញ​ខ្លួន​ក្នុង​​​ការ​ជ្រើស​ជាប់​ជម្រើស​ជាតិ​ជា​ដើម។ ​​​

ត្រាយ វិចិត្រ បានចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ក្នុងឆ្នាំ២០១៨ បន្ទាប់ពីចំណាយពេល ៥ឆ្នាំនៅសាលាបាល់ទាត់ជាតិបាទី ចន្លោះ​ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​