មិន​គួរ​ឱ្យ​ជឿ Spurs ​ធ្លាក់ ដោយ​ថ្វី​ជើង​ក្រុម Dinamo ​យប់មិញ​

  • 2021-03-19 01:28:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Spurs ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Europa League ​ទៅ​ហើយ ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Dinamo Zagreb ​ក្នុង​លទ្ធផល ៣-០ ​នៅ​ជើង​ទី​២ ​សរុប​ទាំង​ពីរ​ជើង ​៣-២ ។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ គេ​គិត​ថា​ក្រុម​របស់​លោក Jose Mourinho ​នឹង​មិន​ពិបាក​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ដ​នោះ​ទេ ព្រោះ​ជើង​ទី​១​ពួកគេ​ឈ្នះ​ក្នុង​លទ្ធផល ២-០ ​ទៅ​ហើយ។ ​តែ​ផ្ទុយ​ទៅ​វិញ​ការ​ប្រកួត​ជើង​ទី​២​នេះ ​ក្រុម Dinamo ​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​រក​បាន​២​គ្រាប់​នៅ​ម៉ោង​លេង​៩០​នាទី​។ ​លទ្ធផល​នេះ តម្រូវ​ឱ្យ​ថែម​ម៉ោង​ដើម្បី​កាត់​ក្ដី​យក​ក្រុម​ឈ្នះ ​ជា​ចុង​បញ្ចប់ Dinamo ​ជា​អ្នក​រក​បាន​១​គ្រាប់​ទៀត ​ដើម្បី​ទម្លាក់​ក្រុម Spurs ​តែ​ម្ដង។

​លទ្ធផល​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ព្រោះ Spurs ​ជា​ក្រុម​ខ្លាំង​មួយ​ផង​ដែរ មិន​គួរ​ណា​ទៅ​ធ្លាក់​ក្រោម​ថ្វី​ជើង​ក្រុម Dinamo ​នោះ​ទេ។ ស្រប​ពេល​ក្លឹប​មួយ​នេះ ទើប​តែ​បាត់​អ្នក​ចាត់ការ​ក្រុម​កាល​ពី​៣​ថ្ងៃ​មុន​ផង​ដែរ ដោយសារ​ជាប់​ទោស​ត្រូវ​ជាប់​គុក៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី

អត្ថបទថ្មី