អាណិតតែក្មេងៗទេ! ថ្ងៃនេះរកឃើញកុមារ-ទារក តូចៗ ៨នាក់ ឆ្លងកូវីដ នៅភ្នំពេញទាំងអស់
- 2021-03-19 02:38:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាណិតតែក្មេងៗទេ! ថ្ងៃនេះរកឃើញកុមារ-ទារក តូចៗ ៨នាក់ ឆ្លងកូវីដ នៅភ្នំពេញទាំងអស់
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ ថ្មីចំនួន ៣៧នាក់ និងអ្នកជាសះស្បើយចំនួន១៩នាក់។ ក្នុងចំណោមអ្នកមានវិជ្ជមានកូវីដ១៩ទាំង ៣៧នាក់ មាន កុមារ៧នាក់បានឆ្លងដែរ ហើយអ្វីដែលគួរឲ្យអាណិតខ្លាំងបំផុតនោះគឺក៏មានទារកជនជាតិខ្មែរ អាយុ១ខួបឆ្លងកូវិដដែរ ។
បើតាមសេចក្តីជួនព័ត៌មានរបស់ក្រសួងសុខាភិបាល មានករណីកុមារ និងទារក ៨ នាក់មានវិជ្ជមានកូវីដ១៩ ដោយក្នុងនោះរួមមាន ៖
១.កុមារី ជនជាតិខ្មែរ អាយុ១៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២. ទារិកាជនជាតិខ្មែរ អាយុ ៧ ខែ មានអាសយដ្ឋានស្នាក់នៅ ភូមិដំណាក់សង្កែ ខណ្ឌដង្កោ សង្កាត់ព្រែកកំពឹឹសរាជធានីភ្នំពេញ ។
៣.កុមារាជនជាតិខ្មែរអាយុ ៨ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ផ្សារថ្មី២ រាជធានីភ្នំពេញ ។
៤.កុមារីជនជាតិខ្មែរអាយុ ៧ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ផ្សារថ្មី២ រាជធានីភ្នំពេញ ។
៥.កុមារីជនជាតិខ្មែរអាយុ ១៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ។
៦.កុមារាជនជាតិខ្មែរអាយុ ១៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
៧.កុមារាជនជាតិខ្មែរអាយុ ១៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
៨.ទារកជនជាតិខ្មែរអាយុ ១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ៖