មកស្គាល់​​​គ្រូ​បង្វឹក​​ក្លឹប​អាជីព​ទាំង​១៣ ​រដូវ​កាល​២០២១

  • 2021-03-22 04:03:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០២១ ទើប​តែ​បាន​ចាប់​ផ្ដើម​ឈាន​ចូល​សប្ដាហ៍​ទី​៣​ យ៉ាង​ណា​​បច្ចុប្បន្ន​ក្លឹប​ទាំង​១៣ ក៏​មាន​គ្រូបង្វឹក​រួចរាល់​ហើយ​ដែរ ពេល​នេះ​ Sabay សូម​ធ្វើការ​ណែនាំ​ឲ្យ​ស្គាល់​សមត្ថភាព​ខ្លះៗ និង​គ្រូ​បង្វឹក​ទាំង​អស់​៖

​​១-​ភ្នំពេញ​ក្រោន​៖ បច្ចុប្បន្ន​ម្ចាស់​ជើង​ឯក​៦​សម័យ​មួយ​នេះ​មាន​លោក Oleg Starynskyi ​សញ្ជាតិ​អ៊ុយក្រែន​​ជា​គ្រូ​បង្វឹក ដែល​​មាន​កម្រិត UEFA A Licence។

២-​បឹង​កេត៖ បច្ចុប្បន្ន​ក្លឹប​នេះ​ស្ថិត​ក្រោម​ការ​ដឹក​​នាំ​របស់​លោក គីម ភក្ដី ​ក្រោយ​ពេល​ដឹក​នាំ​បណ្ដោះអាសន្ន​កាល​ពី​រដូវ​កាល​២០២០ ជួយ​បឹង​កេត​ឈ្នះ​ពាន​ជើង​ឯក​លីគ​កំពូល​ដោយ​មិន​ចាញ់​សោះ​។

៣- ព្រះខ័ន​រាជ​ស្វាយរៀង​ ៖​ ស្វាយរៀង​ ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Nestor Conor Laurence សញ្ជាតិ​អៀរឡង់​​ជា​គ្រូ​បង្វឹក​កម្រិត UEFA A Licence ។

លោក Nestor Conor ស្ដាំ

៤-អគ្គិសនី​កម្ពុជា ៖ ក្លឹប​នេះ​​មាន​​លោក មាស សំអឿន ជា​គ្រូបង្គោល ដោយ​កាន់​​កម្រិត​ License B ។

៥-​ វិសាខា ៖ ជើង​ខ្លាំង​មួយ​នេះ​មាន​លោក ហុក សុចិត្រា ជា​អ្នក​ចាត់ការ​ទូទៅ​ ។

លោក ហុក សុចិត្រា ឆ្វេង

៦-​ សូលទីឡូ​អង្គរ ៖ ក្លឹប​នេះ​មាន​លោក Darren Pomroy​(Charlie) ជា​គ្រូ​បង្វឹក​ដែល​កាន់​កម្រិត​ UEFA A licence ។

៧- អាស៊ីអឺរ៉ុប ៖ ​ក្លឹប​នេះ​មាន​លោក ឌួង លាង ជា​ប្រធាន​ក្លឹប និង​មាន​លោក សុក វាសនា ជា​គ្រូ​បង្វឹក​។

៨-​ណាហ្គាវើល៖ ជើង​ខ្លាំង​មួយ​នេះ​មាន​លោក មាស ចាន់ណា ជា​គ្រូ​​បង្វឹក​ដែល​កាន់​ AFC A License ។

៩- ព្រៃវែង៖ ក្លឹប​ខេត្ត​ព្រៃវែង​មាន​លោក Thongchai Rungreangleas ជន​ជាតិ​ថៃ​ជា​គ្រូ​បង្វឹក ដែល​កាន់ UEFA Pro Licence ។

១០-​ អង្គរ​ Tiger ៖ ជើង​ខ្លាំង​របស់​កម្ពុជា​មួយ​នេះ​មាន​លោក Oriol Mohedano សញ្ជាតិ​អេស្ប៉ាញ​ជា​គ្រូ​បង្វឹក​ដែល​កាន់ UEFA A Licence ។

១១-​ នគរបាល​ជាតិ​៖ ក្លឹប​នេះ​មាន​លោក អ៊ុង កន​យ៉ានិត ជា​គ្រូ​បង្វឹក​ដែល​កាន់ A License ។

រូបថត ក្លឹប​ប៉ូលិស

១២-​ គីរីវង់​សុខសែន​ជ័យ ៖ គីរីវង់​​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក Ekapob Potisia ជា​គ្រូ​បង្គោល​ដែល​កាន់ License B ។

រូប​ថត​ គីរីវង់

១៣- ទ័ព ៖ បច្ចុប្បន្ន​ក្លឹប​នេះ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក ហោ សុខហេង ដែល​កាន់ License A ៕

លោក ហោ សុខហេង ស្ដាំ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​