ស៊ូ យ៉ាទី ៖ រត់​នៅតែ​ឈឺ​ មិនទាន់​ដឹង​ពេលណា​ជា​សះស្បើយ​ទេ

  • 2021-03-23 07:04:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​របស់​ណាហ្គាវើល ស៊ូ យ៉ាទី បានរៀបរាប់​អាការៈ​របួស​កន្ត្រាក់​សាច់​ដុំ​របស់​ខ្លួន​​គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២១ នេះ​មិន​ទាន់​អាច​ចូល​ហាត់​វិញ​បាន ពោល​នៅ​តែ​មាន​ការ​ឈឺចាប់​នៅ​ពេល​រត់​ម្ដងៗ។

​​គិត​មក​ដល់​ពេល​នេះ​​ជាង​មួយ​ខែ​ហើយ ស្រប​ពេល​របួស​មួយ​នេះ​នៅ​តែ​មិនទាន់​​អាច​ចូល​ហាត់​​វិញ​បាន។ យ៉ាង​ណា​របួស​នេះ​ទំនង​​ជា​អាច​ចូល​ហាត់​បាន​ឆាប់ៗ​ ​បើ​ទោះ​រត់​ខ្លាំង​នៅ​​​ឈឺ​ចាប់​អួលៗ​ ហើយ​ការ​ហាត់​ទាញ​សាច់ដុំ​​​ខ្លាំង​មិន​ទាន់​បាន​ក៏​ដោយ​​។

​យ៉ាទី​ សង្ឃឹម​ថា នឹង​បាន​ជា​សះស្បើយ​ឆាប់​​ៗ ​ខណៈ​គ្រូពេទ្យ​បាន​ប្រាប់​ទៅ​គេ​វិញ​ថា របួស​នេះ​នឹង​អាច​ជា​សះស្បើយ​ក្នុង​រយៈ​​ខ្លី​។ អតីត​​កីឡាករ​​បឹង​កេត​រូប​នេះ​ ជា​អ្នក​ចាំទី​ជោគជ័យ​មួយ​រូប​របស់​កម្ពុជា ដែល​មាន​សមត្ថភាព​លេចធ្លោ​ ហើយ​តែង​ជាប់​ជម្រើស​ជាតិ​ក្នុង​ពេល​កន្លង​មក​ផង​ដែរ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី