Seak Vlogger បង្ហាញចំណូលរកបានពី YouTube ក្រោយបង្កើតបានជិត ៤ឆ្នាំ

  • 2021-03-24 03:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្នយុវវ័យជាច្រើនកំពុងស្រវាចាប់អាជីពអ្នក Vlogger និងធ្វើជា YouTuber ដើម្បីបង្កើតវីដេអូ អបរំចំណេះដឹង កំប្លែងជាការសម្សាន្ត និងអាចរកចំណូលបានតាមរយ: YouTube និង Sponsor ជាដើម។

លោក កែវ សៀក ធ្លាប់ចូលរួមកម្មវិធីរបស់ Sabay កន្លង​មក

ដោយឡែកងាកមកមើលតារា YouTube និងជា Vlogger មួយរូបដែលកំពុងមានប្រជាប្រិយភាពពីយុវវ័យនាពេលបច្ចុប្បន្នគឺលោក កែវ សៀក ដែលតែងតែលេចមុខជាច្រើននៅលើបណ្ដាញសង្គម។ សៀក បុរស់រូនបសង្ហារកូនកាត់ចិនរូបនេះបានចាប់ផ្ដើមអាជីពជា Vlogger ធ្វើដាក់ក្នុង Channel YouTube ដំបូងនៅឆ្នាំ២០១៧ និងកំពុងទទួលបានការងារជាច្រើនជាបន្តបន្ទាប់នាពេលបច្ចុប្បន្ន។

មានឈ្មោះល្បីមាន Channel YouTube មានចំនួន Subscribers ច្រើន តើ សៀក អាចរកចំណុលបានប៉ុន្មានពី YouTube រយ:ពេលជិត ៤ឆ្នាំមកនេះ?

ដើម្បីស្រាយចម្ងល់ ថ្មីៗនេះ សៀន ក៏បានបង្ហាវីដេអូមួយពីចំណូលដែលខ្លួនរកបានពី Channel YouTube របស់ខ្លួនកន្លងមក។

លោកបានបង្ហាញពី Channel ឈ្មោះ Seak Vlogger ដែលមានចំនួន Subscribers ជាង 389K និងមាន Views សរុបជាង ៤៣លានដង ដែលអាចរកចំណូលបានខ្ទង់ ៥ពាន់ដុល្លារ។ សៀក ក៏នៅមាន Channel មួយទៀតគឺ Seak Gaming ដែលមានចំនួន Subscribers ជាង 509K និងមាន Views សរុបជាង ៤៥លានដង ដែលអាចរកចំណុលបានខ្ទង់ ១ម៉ឺនដុល្លារ។

សរុបមក សៀក អាចរកចណូលបានពី Channel YouTube ទាំង ២របស់ខ្លួនរយ:ពេលជិត ៤ឆ្នាំនេះគឺបានខ្ទង់ ១ម៉ឹន ៥ពានដុល្លារ។

ចង់ដឹងច្បាស់ទស្សនាវីដេអូការបង្ហាញរបស់ សៀក នៅនាទីទី ៦:00 ក្នុងវីដេអូខាងក្រោម៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម