រំលឹក​អតីត​កាល​ ២ចំណុច​ កែវ​ រំចង់​ ធ្វើ​ឲ្យ​គាំទ្រ​ Thai Fight ភ្លឺ​ភ្នែក​ និង​ស្គាល់​ដល់​បច្ចុប្បន្ន​

  • 2021-03-24 09:56:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​អ្នក​លេង​គុន​ខ្មែរ​ កែវ ​រំចង់​ មិន​ត្រឹមតែ​ល្បី​ក្នុង​ស្រុក​នោះទេ សូម្បីនៅ​ឯ​ប្រទេស​ថៃ​ ក៏​ល្បីដែរជា​ពិសេស​សង្វៀន​លំដាប់​ Thai Fight​ តែម្ដង។ មាន​អ្នក​ស្គាល់​ និង​ចូល​ចិត្ត​មើល រំចង់​ ប្រកួត​ច្រើន​ផង​ដែរ​ពី​មុន​នោះ។ ​ថ្ងៃ​នេះ​ Sabay នឹង​លើក​យក​ ២ ចំណុច​ដែល​ធ្វើ​ឲ្យ​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ឯ​ប្រទេស​ថៃ ​កន្លង​ទៅ​នេះ។​

រំចង់ ប៉ះ Yudsanklai

**ចំណុច​ទី១​ អ្នក​ប្រដាល់​ចិត្ត​សឿង​ អង្គអាច​ក្លាហាន​**

កែវ​ រំចង់​ ជា​កីឡាករ​មិន​ចេះ​ចាញ់​ទឹក​ដី​ បើ​ទោះ​ជា​ត្រូវ​ប៉ះ​ជា​មួយ​លំដាប់​ A ​របស់​គេ​ក៏​ដោយ​មិន​រាថយ​នោះ​ទេ។​ មួយ​វិញ​ទៀត​បើ​ដៃគូ​ធ្វើ​ខុស​លក្ខន្តិកៈ​មក​លើ​ខ្លួន​គឺ​សង​វិញ​ភ្ហាមៗ​មិន​ខ្វល់​ជា​កីឡាករ​ម្ចាស់​ផ្ទះ​អ្វី​ឡើយ។​ ឧទាហរណ៍​ជាក់ស្ដែង​អំឡុង​ប៉ះ​គ្នា​ជា​មួយ​កីឡាករ​ថៃ​ មុខ​ឌឺ Iquezang នៅ​ Thai Fihgt​ អីចឹង​ លួច​ធាក់​ កែវ​ រំចង់​ ពេល​អាជ្ញាកណ្ដាល​ឃាត់​ ហើយ​ភ្លាម​នោះ​ក៏​ត្រូវ​មួយ​ជើង​សង​វិញ​តែ​ម្ដង។​

រំចង់ ប៉ះ Iquezang

ចំណុច​ទី២​ ប្រកួត​អស់​ពី​សមត្ថភាព​

អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​បាត់ដំបង​ រូប​នេះ​គឺ​នៅ​ពេល​ឡើង​ប្រកួត​ម្ដងៗ​តែងតែ​វ៉ៃ​អស់​ពី​សមត្ថភាព​មិន​ថា​ប៉ះ​អ្នក​ខ្លាំង​ ឬ​ខ្សោយ​កម្រិត​ណា​ឡើយ។​ ដូច​ជា​ប៉ះ​ Iquezang​ ក៏​វ៉ៃ​ជក់ចិត្ត​ និង​អស់​ពី​សមត្ថភាព។​ ចំណែក​កាល​ប៉ះ​ Yudsanklai ​ក៏​ រំចង់​ មិន​ខ្លាច​ និង​ប្រឹង​វ៉ៃ​អស់​ពី​សមត្ថភាព​ដែរ​ បើ​ទោះ​ជា​លទ្ធផល​ចាញ់​សន្លប់​មែន​ ប៉ុន្តែ​មើល​ឃើញ​ថា​រូប​គេ​ពិត​ជា​ខំប្រឹង​អស់​ពី​លទ្ធភាព​មែន​ដោយ​សារ​ក្បាច់​ស្នៀត​របស់​យើង​នៅ​មាន​កម្រិត។ ចំណុចពិសេសទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ រំចង់​ ល្បីឈ្មោះ​ និង​មាន​អ្នក​ចូលចិត្ត​ច្រើន​មក​សព្វថ្ងៃ៕​

រំចង់ ប្រកួត​កន្លងទៅនៅ Thai Fight

អត្ថបទ៖ នួន ស៊ីណា​