ស្ថាបត្យករខ្មែរមិនធម្មតា! ទៅមើលជ្រុងខ្លះ នៃអគារទីស្ដីការក្រសួងដែនដី ប្រៀបដូចវិមានដ៏ស្កឹមស្កៃ

  • 2021-03-26 05:06:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគារថ្មីដ៏ធំស្កឹមស្កៃនៃទីស្ដីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានរំលេចរូបរាងដ៏ស្រស់ស្អាត ស័ក្ដិសមទៅនឹងវប្បធម៌ អរិយធម៌ តំណាងឱ្យភាពរុងរឿងនៃស្ថាបត្យកម្មខ្មែរតាំងពីបុរាណកាលមក ។ អគារថ្មីសន្លាងនេះ គឺត្រូវបានរចនាឡើងដោយបណ្ឌិតស្ថាបត្យករខ្មែរមួយរូប គឺលោក លី រស្មី និងក្រុមការងារ ។

ប្លង់ និងរចនាបថនៃអគារខាងលើនេះ ត្រូវបានសិក្សាយ៉ាងលម្អិតដងស្រង់ចេញពីក្បាច់ខ្មែរពិតៗ ពីប្រាង្គប្រាសាទបុរាណរបស់ដូនតាខ្មែរយើងក្នុងនោះរួមមាន ទ្វាបាល បង្គោលសីម៉ា សសរពេជ្រ កូនក្រឡឹង ផ្ដែព្រពិស្ណុការ សន្លឹកទ្វាក្បាច់ភ្ញីទេស គឺត្រូវបានស្ថាបនាឡើងដោយយកចិត្តទុកដាក់ជាទីបំផុត ។ កត្តាទាំងនេះហើយរួមចំណែកឱ្យអគារថ្មី នៃក្រសួងរៀបដែនដី ពិតជាមានលក្ខណៈពិសេសគួរឱ្យកោតសរសើរជាច្រើនចំណុច ដែលមិនអាចពណ៌នាបាន ។

យ៉ាងណាមិញអ្វីដែលកាន់តែគួរឱ្យស្ងប់ស្ងែងនោះ គឺភាពពិតជាក់ស្ដែងនៃអគារមួយនេះ ពិតជាស្អាតខ្លាំង នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Thorng Sopanhaka បានបង្ហាញទិដ្ឋភាពនៃផ្នែកមួយចំនួន ។ ដូចនេះសូមទៅទស្សនាទាំងអស់គ្នា៖

រូបភាព៖ Thorng Sopanhaka

អត្ថបទ៖ MC Chandarareth