ដំណឹង​ល្អ Carabao Cup ​ផ្ដាច់ព្រ័ត្រ ​នឹង​មាន​អ្នក​គាំទ្រ​៨​ពាន់​នាក់​ចូល​រួម​ទស្សនា​

  • 2021-03-25 02:16:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដ្ឋាភិបាល​អង់គ្លេស ​នឹង​ឱ្យ​អ្នក​គាំទ្រ​៨​ពាន់​នាក់ បាន​ចូល​ទស្សនា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Carabao Cup ​រវាង​ក្រុម Man City ​និង Spurs ​នៅ​ខែ​ក្រោយ​នេះ​។

​នេះ​ជា​លើក​ដំបូង​ដែល​រដ្ឋាភិបាល​អង់គ្លេស ​បាន​ប្រកាស​ឱ្យ​អ្នក​គាំទ្រ​អាច​ចូល​ទស្សនា​ការ​ប្រកួត​បាល់ទាត់​វិញ​បាន។ ​ខណៈ​ដែល​៨​ពាន់​នាក់​ដែល​យល់​ព្រម​ឱ្យ​ចូល​ទស្សនា​នេះ ​សំបុត្រ​ភាគ​ច្រើន​នឹង​ផ្ដល់​ឱ្យ​បុគ្គលិក​ក្រុម​គ្រូ​ពេទ្យ NHS ​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ​កូវីដ​១៩​នៅ​អង់គ្លេស។ ​ដូច្នេះ​ការ​ប្រកួត​រវាង​ក្រុម Spurs ​និង Man City ​នេះ ​វា​នឹង​ក្លាយ​ជា​ប្រកួត​ដែល​បង្ហាញ​ពី​ភាព​គាំទ្រ ដឹង​គុណ​ដល់​​ក្រុម​គ្រូ​ពេទ្យ។

​រំលឹក​ថា​ក្រុម Man City ​ដែល​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក ​នឹង​ប៉ះ Spurs ​របស់​លោក Jose Mourinho ​នៅ​ថ្ងៃ​២៥​ខែ​មេសា​ឆ្នាំ​២០២១​ខាង​មុខ​នេះ។ ហើយ​វា​ក៏​ក្លាយ​ជា​ប្រកួត​មួយ​ដែល​បាន​បើក​ឱ្យ​អ្នក​គាំទ្រ​ខ្លះ​បាន​ចូល​ទស្សនា​ដំបូង​គេ​នៅ​អង់គ្លេស​ផង​ដែរ៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី