៥ គន្លឹះរបស់មនុស្សស្រី ជោគជ័យ

  • 2021-03-25 08:02:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សដែលរស់នៅដោយបំពេញក្តីស្រមៃខ្លួនឯង រមែងទទួលជោគជ័យនៅក្នុងជីវិត តួយ៉ាងដូចនៅក្នុងអត្ថបទនេះ យើងនឹងលើកយកនូវ គន្លឺះ ប្រាំចំណុច ដែលមនុស្សស្រីជោគជ័យជាច្រើន ធ្លាប់បានឆ្លងកាត់។

  • ១. ស្កាល់ច្បាស់ពីខ្លួនឯង ៖ អ្នកដឹងថា អ្នកគឺជាអ្នកណា? នៅត្រង់ចំណុចណា? ហើយថា តើអ្នកត្រូវការអ្វីសម្រាប់តម្រូវការ ដ៏ធំបំផុតនៅក្នុងជីវិត? ប្រសិនបើអ្នកសំណួរទាំងអស់នេះ អ្នកអាចស្វែងរកចម្លើយដ៏ល្អ នោះបានន័យថា អ្នកកំពុងស្ថិតនៅក្នុងដំណាក់កាលទី១ នៃភាពជោគជ័យហើយ។
  • ២. ចេះលើកទឹកចិត្តខ្លួនឯង ៖ អ្នកប្រហែលជាធ្លាប់ផ្តល់កម្លាំងចិត្តដល់អ្នកដ៏ទៃ តែអ្នកធ្លាប់លើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់ខ្លួនឯងដែរអត់? ដល់ពេលហើយ ដែលអ្នកគួរចាប់ផ្តើមរៀនស្រលាញ់ខ្លួនឯង និងផ្តល់កម្លាំងចិត្តដល់ខ្លួនឯង រាល់ពេលដែលអ្នកមានបញ្ហា ឬជួបប្រទះរឿងអ្វីមួយដែលពិបាកក្នុងការដោះស្រាយ។ ការណ៍ដែលមានមិត្តភក្តិ បងប្អូនសាច់ញាតិនៅក្បែរជារឿងល្អ តែកាន់តែល្អ ប្រសិនអ្នកមានខ្លួនរបស់អ្នកនៅក្បែរ ព្រោះវាជាចំណុច ដែលមនុស្សជោគជ័យធ្លាប់បានឆ្លងកាត់ស្ទើរគ្រប់គ្នា។

  • ៣. ស្រលាញ់ខ្លួនឯង ៖ រៀនមើលថែខ្លួន និងផ្តល់ការដូរជូនខ្លួនឯងរាល់ពេល ដែលអ្នកធ្វើអ្វីមួយបានសម្រេចលទ្ធផលល្អ ព្រោះវានឹងធ្វើឲ្យអ្នកមានកម្លាំងចិត្តក្នុងការស៊ូបន្តទៅមុខទៀត។

  • ៤. នៅជាមួយបច្ចុប្បន្នកាល ៖ អ្នកណាមិនធ្លាប់ឆ្លងកាត់អតីតកាល ប៉ុន្តែអ្នកត្រូវដឹងថាមនុស្សរស់នៅជាមួយបច្ចុប្បន្ន ហើយពួកគេក៏មិនដេកចាំសំណាងនោះដែរ។ មនុស្សស្រី ដែលជោគជ័យ យកអតីតកាលជាបទពិសោធន៍ ដើម្បីកែប្រែបច្ចុប្បន្នកាលឲ្យបានល្អ និងត្រៀមខ្លួនរួចរាល់សម្រាប់អនាគតកាល។

  • ៥. ភ្ជាប់ទំនាក់ទំនង ចំណាយពេល និងបង្ហាញ៖ កុំខ្លាចក្នុងការចេញក្រៅបង្ហាញប្រាប់ពិភពលោកថា អ្នកគឺជាអ្នកណា ហើយអាចធ្វើអ្វីបានខ្លះ? ការចំណាយពេលនៅសង្គមខាងក្រៅ ជាមួយមិត្តភក្តិ និងបង្ហាញប្រាប់ពីភាពខ្លាំងរបស់ខ្លួន៕

អត្ថបទ៖ Art