រស់​ក្នុង​សង្គម​ទំនើប​មួយ មនុស្សស្រី​គួរ​តែ​ដឹង និង​រៀន​នូវ​រឿង​ ១០​យ៉ាង​នេះ

  • 2021-03-28 14:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សស្រីជាច្រើនសព្វថ្ងៃនេះ មិន​ដូច​ពី​មុន​ទេ ពួក​គេ​ដឹងអំពីរបៀបបង្កើតសុភមង្គល ហើយ​មិន​ផ្ញើវាសនារបស់ខ្លួនទៅក្នុងដៃរបស់នរណាម្នាក់​នោះ​ទេ។ ខាង​ក្រោម​នេះជាអ្វីដែលមនុស្ស​ស្រី​សម័យទំនើបចាំបាច់ត្រូវចងចាំ និង​ដឹង​ពី​វា ៖

១. ដឹងពីកម្រិតនៃការគ្រប់គ្រងខ្លួន នៅពេលញ៉ាំស្រា។ បើដឹងថាទៅមិនរួចអ្នកដាច់ខាតមិនគួរប្រថុយ រហូតដល់គ្រប់គ្រងខ្លួនឯងលែងបានទេ។

២. រៀនពាក់ស្បែកជើងកែងឲ្យបានស្រួល ព្រោះវាចាំបាច់ក្នុងការលើកទំនុកចិត្តអ្នកពេលទៅណាមកណា។ ដោយឡែកបើកអ្នកមិនចេះពាក់ទេ ត្រូវរកស្បែកជើងមួយគូដែលធ្វើឲ្យអ្នកស្រួលខ្លួន និងជឿជាក់លើខ្លួនឯង គ្រាន់តែថាវាអាចនឹងបាត់បង់ភាពទាក់ទាញខ្លះ។

៣. ធ្វើខ្លួនឲ្យរឹងមាំ និងងាយស្រួលទៅតាមកាលៈទេសៈ។ អ្នកអាចធ្វើខ្លួនងាយស្រួលជាមួយមនុស្សជុំវិញខ្លួន ប៉ុន្តែមិនមែនមានន័យថាអ្នកត្រូវបើកដៃ ឲ្យមនុស្សប្រុសនោះទេ។ ត្រូវចេះរក្សាខ្លួនឲ្យបានល្អ ដើម្បីឲ្យមនុស្សប្រុសគិតថាអ្នករួសរាយ តែមិនមែនចិត្តងាយទេ។

៤. ភាពស្រស់ស្អាតរបស់អ្នកប្រហែលជាមិនល្អឥតខ្ចោះទេ ប៉ុន្តែអ្នកច្បាស់ជាមានចរិតផ្ទាល់ខ្លួនមួយ។ ក្រលេកមើលទៅក្រោយវិញ ការពិតក្នុងពិភពលោកនេះមនុស្សមិនស្អាតទាំងអស់ទេ ប៉ុន្តែនាងមានបុគ្គលិកលក្ខណៈពិសេសម្យ៉ាងផ្សេងៗគ្នា ដែលជាភាពទាក់ទាញបំផុត។ ដូច្នេះមិនចាំបាច់ផ្លាស់ប្ដូរខ្លួនឯងនោះទេ។

រូបតំណាង

៥. តួអង្គសំខាន់នៅក្នុងជីវិតរបស់អ្នកគឺជាខ្លួនអ្នក។ ទោះបីជាមានមនុស្សប្រុសម្នាក់ល្អចំពោះអ្នកប៉ុណ្ណាក៏ដោយវាសនារបស់អ្នកមិនអាចពឹងផ្អែកលើគេបានទេ។

៦. កុំស្គាល់តម្លៃរបស់អ្នកដោយសារតែបុរសម្នាក់។ អ្នកមានតម្លៃច្រើនជាងអ្វីដែលមនុស្សប្រុសឲ្យអ្នក។

៧. រៀនពីរបៀបជ្រើសរើសសម្លៀកបំពាក់ឲ្យបានសមជាមួយរូបរាង និងលើកសម្រស់របស់អ្នកឲ្យកាន់តែលេចធ្លោ។

៨. កុំខ្លាចក្នុងការចែករំលែកអ្វីដែលអ្នកចេះ ព្រោះនេះជាចំណុចខ្លាំងមួយដែលមនុស្សស្រីទាន់សម័យម្នាក់ត្រូវតែមាន។

រូបតំណាង

៩. ស្ត្រីសម័យទំនើបគួរតែដឹងពីរបៀបបង្កើតស្រាក្រឡុកដោយ​ខ្លួនឯង ព្រោះ​យ៉ាង​ហោច​ណាស់​អ្នក​អាច​ញ៉ាំ​វា​បន្ធូរ​អារម្មណ៍​ពេល​ស្មុគស្មាញ។

១០. អ្នកត្រូវការបុរសម្នាក់ដែលស្រឡាញ់អ្នក ការពារអ្នក។ ពិតណាស់គេសមនឹងក្លាយជារបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកជួបនរណាម្នាក់ដែលមិនអាចមានអ្វីទាំងនេះ អ្នកពិតជាត្រូវរៀនលះបង់ជាដាច់ខាត ពីព្រោះអាពាហ៍ពិពាហ៍មិនមែនជាការលះបង់ជីវិតទាំងមូលទេ ដើម្បីទ្រាំនោះទេ៕

ចុចអាន៖មនុស្ស​មាន​ចរិត​​ស្ងប់ ១៥​​ចំណុច ដែល​អាច​ស្រូប​ទាញ​ក្ដី​ស្រលាញ់​ពី​មនុស្ស​គ្រប់​គ្នា

ប្រភព៖ Guu   ប្រែសម្រួល៖ ផេង ផលធិតា