ភេសជ្ជៈវេទមន្ត៦ប្រភេទជួយស្បែកសបែបស៊ីជម្ពូ គ្មានអុជខ្មៅ ជឿជាក់តាំងពីផឹកលើកដំបូង
- 2021-03-28 02:16:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភេសជ្ជៈវេទមន្ត៦ប្រភេទជួយស្បែកសបែបស៊ីជម្ពូ គ្មានអុជខ្មៅ ជឿជាក់តាំងពីផឹកលើកដំបូង
ចន្លោះមិនឃើញ
ភេសជ្ជៈទាំងអស់នេះ សុទ្ធតែងាយស្រួលផឹក និងអាចនិយាយបានថាជាភេសជ្ជៈវេទមន្តដែលជួយឲ្យស្បែកមានសុខភាព ហើយស្រស់ស្អាតចេញពីខាងក្នុងនិងខាងក្រៅតែម្តង។
១. ទឹកផ្លែទទឹម
ទឹកផ្លែទទឹម ជាភេសជ្ជៈសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអ្នកអាចផឹកបានរាល់ថ្ងៃ។ នៅពេលផឹកទៀងទាត់ជាប្រចាំថ្ងៃ វានឹងជួយការពារសម្រស់មិនងាយចាស់ ស្បែកភ្លឺចែងចាំង និងមើលទៅក្មេងវ័យ។
២. ទឹកការ៉ុត
ទឺកការ៉ុតសម្បូរដោយបេតាការ៉ូទែន ដែលជាគ្រឿងផ្សំសកម្មជួយស្បែកឲ្យភ្លឺថ្លាស្មើគ្នា និងមានសុខភាពល្អ។ បន្ថែមពីនេះ វាសម្បូរដោយបរិមាណវីតាមីន A ច្រើនលើសលុប ព្រមទាំងមានប្រសិទ្ធភាពការពារភាពចាស់មុនអាយុ និងស្នាមជ្រីវជ្រួញបានថែមទៀត។ ដូច្នេះ អ្នកគួរផឹកទឹកការ៉ុតឲ្យបានរាល់ថ្ងៃ ដើម្បីទទួលបានស្បែកស្អាត និងសបែបស៊ីជម្ពូចេញពីខាងក្នុង។
៣. តែបៃតង
តែបៃតង គឺជាភេសជ្ជៈដ៏មានគុណសម្បត្តិសម្រាប់សុខភាពមនុស្សស្រី។ ផឹកតែបៃតងដោយមិនដាក់ស្ករ គឺល្អសម្រាប់សុខភាពរាងកាយ ហើយលើសពីនេះ តែបៃតងក៏មានសមាសធាតុការពារស្បែកពីកាំរស្មី UV កាត់បន្ថយស្បែកកុំឲ្យរោលរលាក និងក្រហមបានដែរ។
៤. អាល់ម៉ុនទឹកដោះគោ
អាល់ម៉ុនទឹកដោះគោ សម្បូរដោយវីតាមីន B2 និង B3 ដែលវីតាមីនទាំងពីរនេះចូលរួមជួយស្បែកមនុស្សស្រីប្រែជាទន់រលោង គួរឲ្យចង់ប៉ះ។ ភេសជ្ជៈនេះអ្នកអាចផឹករាល់ថ្ងៃបាន ដើម្បីសុខភាពកាន់តែប្រសើរ មានរស្មី និងភ្លឺចែងចាំងជាងមុន។
៥. ទឹកសណ្តែកសៀង
ទឹកសណ្តែកសៀង មិនត្រឹមជួយរក្សាឆ្អឹងឲ្យរឹងមាំនោះទេ តែក៏ជួយស្បែកស្រ្តីឲ្យទន់រលោងផងដែរ។ ក្រៅពីនេះ ទឹកសណ្តែកសៀងក៏ទប់ស្កាត់ស្នាមជ្រីជ្រួញ និងរក្សាខូឡាជែនឲ្យស្ថិតស្ថេរក្នុងស្រទាប់ស្បែកបានទៀតផង។
៦. ស្រាក្រហម
តាំងពីបុរាណកាលមក ស្រាក្រហមត្រូវបានគេទទួលស្គាល់និងពេញនិយមបំផុតថាអាចបំប៉នសុខភាព ស្បែកបាន។ នេះដោយសារស្រាក្រហមផ្ទុកដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយស្បែកមិនឲ្យខូចខាតដោយពន្លឺព្រះអាទិត្យ រួមទាំងស្នាមជ្រួញបានទៀតផង។