Sony ឈរលេខរៀងទី១ ផ្នែកសែនស័រកាមេរ៉ា ទោះវិស័យស្មាតហ្វូនមិនសូវមានគេកាន់ប្រើច្រើនក៏ដោយ

  • 2021-03-26 11:32:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony គឺជាក្រុមហ៊ុនផ្គត់ផ្គង់សែនស័រកាមេរ៉ាសម្រាប់ស្មាតហ្វូនធំជាងគេបង្អស់ ចំណែឯការសរុបលទ្ធផលនៅ ឆ្នាំ២០២០ ក៏តំណែងនេះនៅតែបានទៅលើ Sony ដដែល ត្បិតក្រុមហ៊ុនជប៉ុនមួយនេះ ក្ដាប់បានទីផ្សារសែនស័រកាមេរ៉ាស្មាតហ្វូនដល់ទៅ ៤៦% ឯណោះ។ នេះបើយោងទៅតាមរបាយការណ៍របស់អ្នកជំនាញ មកពីក្រុមហ៊ុនវិភាគ Strategy Analytics។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​គឺ​ចំណែក​ទីផ្សារដែល Sony កាន់កាប់ក្នុងឆ្នាំ២០២០ ធំជាងក្រុមហ៊ុន Samsung LSI និង OmniVision Technologies របស់សហរដ្ឋអាមេរិច ដែល​ជា​ក្រុមហ៊ុន​ខ្លាំង​ដូច​គ្នា​ក្នុង​ឧស្សាហកម្ម​ផលិត​សេនស័រ​កាមេរ៉ា​នេះ​ដែរ​។

គួរដឹងថា ទីផ្សារសកលសម្រាប់សែនស័រកាមេរ៉ាស្មាតហ្វូន បានឈានដល់តម្លៃ ១៥ ពាន់លានដុល្លារ នៅឆ្នាំ២០២០ ដែលចំនួននេះមានការកើនឡើង ១៣% លើសឆ្នាំ ២០១៩ នេះបើយោងទៅតាមប្រភពខាងលើដដែល៕

ប្រភព៖ Gizchina   ប្រែ​សម្រួល៖ កុសល