អតីតជម្រើសជាតិព័រទុយហ្គាល់ម្នាក់ថា កាយវិការរបស់ Ronaldo គឺមិនអាចទទួលយកបាន
- 2021-03-29 02:39:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតជម្រើសជាតិព័រទុយហ្គាល់ម្នាក់ថា កាយវិការរបស់ Ronaldo គឺមិនអាចទទួលយកបាន
ចន្លោះមិនឃើញ
អតីតជម្រើសជាតិព័រទុយហ្គាល់លោក Fernando Meira បាននិយាយថា Cristiano Ronaldo បានសាងគំរូអាក្រក់ និងឥរិយាបទមិនអាចទទួលយកបានទេ ក្នុងការប្រកួតទល់នឹងក្រុមស៊ែប៊ី។
Ronaldo ពានដោះស្លាប្រធានក្រុមចេញពីដៃគប់ចោលទៅលើស្មៅ និងដើរចេញពីទីលាន ក្នុងការប្រកួតដែលអាជ្ញាកណ្ដាលមិនឲ្យគ្រាប់បាល់ចុងម៉ោង។ Ronaldo វ័យ៣៦ឆ្នាំបានខឹងលោកអាជ្ញាកណ្ដាល Danny Makkelie និងក្រុមអាជ្ញាកណ្ដាលផ្សេងទៀត ដែលសម្រេចចិត្តមិនឲ្យបាល់ចូល។
ក្នុងការប្រកួត Ronaldo មានឱកាសទាត់នៅចុងម៉ោង ហើយបាល់បានផុតខ្សែទីទៅហើយ មុនពេលកីឡាករ Stefan Mitrovic របស់ស៊ែប៊ីទាត់ចេញមកក្រៅវិញ។ តែដោយសារតែគ្មានបច្ចេកវិទ្យា Goal-Line គ្រាប់បាល់នោះត្រូវបានបដិសេធ។ បញ្ចប់ការប្រកួតក្រុមទាំងពីរស្មើគ្នា ២-២។
យ៉ាងណាមិញសម្រាប់កាយវិការរបស់ Ronaldo ត្រូវបានលោក Fernando ថាមិនអាចទទួលយកបាន។ Fernando បាននិយាយថា៖ “ច្បាស់ណាស់បាល់នោះគឺចូល ប៉ុន្តែ Ronaldo មិនអាចដោះស្លាកប្រធានក្រុមគប់ចោលអ៊ីចឹងទេ។ ការប្រតិកម្មរបស់ Cristiano គឺធម្មជាតិ ប៉ុន្តែវាមិនអាចទទួលយកបាន ក្នុងនាមជាប្រធានក្រុមជម្រើសជាតិ។ គេដើរចេញពីទីលាន ទាំងការប្រកួតមិនទាន់ចប់ នេះជាឥរិយាបទមិនអាចទទួលយកបាន៕