Maxus T60 ជារថយន្តភីកអាប់ថ្មីដំបូងនៅកម្ពុជា មានតម្លៃក្រោម ៣ម៉ឺនដុល្លារ

  • 2021-03-29 04:39:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Maxus T60 បានផលិតដោយក្រុមហ៊ុន SAIC Motor ក្រោមការសហការណ៏រថយន្តយីហោ Maxus ហើយបាននាំចូលផ្តាច់មុខមកទីផ្សារប្រទេសកម្ពុជា ដោយក្រុមហ៊ុន TF Motors Cambodia។ វាជារថយន្តប្រភេទភីកអាប់ដំបូងគេ ដែលបានបង្កើតឡើងដោយ SAIC សម្រាប់ទីផ្សារពិភពលោក ហើយវាក៏ជារថយន្តភីកអាប់ថ្មីដំបូងគេនៅកម្ពុជា ដែលមានតម្លៃក្រោម ៣០ ០០០ដុល្លារ បូករួមនឹងការធានាជូនរយៈពេល ៥ឆ្នាំ បន្ថែមនូវកញ្ចប់ប្រម៉ូសិនដូចជា ស្លាកលេខខ្លី, កម្រាលជើងប្រណីត និង ការបិតស្កុតការពារកម្តៅ ផងដែរ។

មនុស្សមួយចំនួនត្រូវការរថយន្តភីកអាប់ដែលមានភាពរឹងមាំ និងមានសមត្ថភាពខ្លាំងក្នុងការអូសទាញ។ នោះហើយជាចំនុចពិសេសរបស់រថយន្ត Maxus T60 ដែលធ្វើឲ្យមានការចាប់អារម្មណ៏ពីសំណាក់អតិថិជន។ រថយន្តនេះបានរចនាឡើងសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងសម្រាប់ផ្លូវប្រភេទ off-road រួមជាមួយការអូសទាញដ៏ខ្លាំងសម្រាប់តម្រូវការចាំបាច់ផងដែរ។ វាអាចអូសទាញបានរហូតដល់ជាង ៣តោនជាមួយនឹងរូបរាងតូចល្មមយ៉ាងស្រស់ស្អាត និងមានភាពងាយស្រួលក្នុងការចត។

រថយន្ត Maxus T60 បំពាក់ដោយប្រព័ន្ធជំនួយក្នុងពេលបើកបរ និងមានពីរជម្រើសសម្រាប់ជ្រើសរើស ដូចជាប្រភេទប៉ុង១ (2WD) និងប៉ុងពីរ (4x4) ដែលវាមានតម្លៃចាប់ពី ២៩ ៨០០ដុល្លារ ហើយវាបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតតួបូ (TDI) ចំណុះ 2.8T ដែលផ្តល់នូវកម្លាំង ១៤៨សេះ និងកម្លាំងបង្វិល ៣៦០ញ៉ូតុនម៉ែត្រ។ ម៉ាស៊ីនតួបូរបស់វាមានកម្លាំងខ្លាំងហើយស៊ីប្រេងតិច ដែលធ្វើឲ្យលោកអ្នកមានទំនុកចិត្តខ្ពស់ក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ។ លក្ខណៈពិសេសនៃប្រព័ន្ធសុវត្ថិភាព គឺទទួលបានចំណាត់ថ្នាក់លំដាប់ផ្កាយ ៥ ពី ANCAP។

រថយន្ត Maxus T60 បានឌីស្សាញជាមួយនឹងក្រូមខាងមុខដ៏ធំ រួមនឹងចង្កៀងមុខ LED និង ចង្កៀង Fog Lamp យ៉ាងស្រស់ស្អាត។ អត្ថប្រយោជន៏នោះគឺលោកអ្នកទទួលបានការបំភ្លឺផ្លូវបានយ៉ាងល្អ។ វាមានលក្ខណៈស្តង់ដារល្អជាមួយធាតុផ្សំ និងលក្ខណៈសំខាន់ៗមួយចំនួន ដែលអនុញ្ញាតឲ្យលោកអ្នកទទួលបាននូវអារម្មណ៍ប្លែកនៃស្ទីលរបស់រថយន្ត។ រថយន្ត Maxus T60 បានបំពាក់ដោយតួប្រភេទរថយន្តធំយ៉ាងរឹងមាំ ហើយផ្នែកគ្រឿងក្រោមមុខក្រោយបំពាក់ដោយជន្ទាស (Leaf Spring)។ ផ្នែកខាងក្នុងវិញពិតជាមានផាសុកភាព និងទាក់ទាញដោយសារការរចនាជាមួយនឹងពូកស្បែក រំលេចដោយអំបោសពណ៌ក្រហម ដែលធ្វើឲ្យរថយន្តភីកអាប់នេះកាន់តែប្រណីត។

លក្ខណៈពិសេសបន្ថែមទៀតមានដូចជា ប្រព័ន្ធសោរ smart key, ប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលគ្រប់គ្រងសីតុណ្ហភាពអូតូ និងមានរន្ធម៉ាស៊ីនត្រជាក់នៅផ្នែកខាងក្រោយ, កៅអីអ្នកបើកបរអាចសារ៉េបាន ៦បែប, ប្រព័ន្ធផ្តល់ដំណឹងសម្ពាធកង់, ផ្លិតទឹកអូតូ, សេនស័រ និងកាមេរ៉ាថយក្រោយជំនួយពេលចតរថយន្ត។ វាក៏បានបំពាក់ដោយអេក្រង់កម្សាន្ត ១០អ៊ីញ ដែលអាចភ្ផាប់Apple CarPlay និង Bluetooth រួមដោយធុងបាស ៦គ្រាប់ ដែលអាចឲ្យលោកអ្នកទទួលបាននូវភាពរីករាយក្នុងពេលបើកបរ។

ខណៈពេលដែលរថយន្តភីកអាប់ភាគច្រើនមានតម្លៃថ្លៃ រថយន្ត Maxus T60 ឯណេះវិញនៅតែមានកំណែទម្រង់ថ្មីនៃរថយន្តប្រភេទភីកអាប់ ដែលអាចរកបានក្នុងតម្លៃយ៉ាងសមរម្យ។ រថយន្ត Maxus T60 ផ្តល់ជូននូវតម្លៃទទួលយកបាន ហើយអាចបើកបរបានដោយទំនុកចិត្ត និងដឹកទំនិញជាច្រើនផ្សេងៗគ្នាសម្រាប់អាជីវកម្មរបស់លោកអ្នក ដែលនេះហើយជាជម្រើសដ៏ល្អ សម្រាប់អ្នកដែលចង់បានរថយន្តល្អទាំងការងារក៏ដូចជាការធ្វើដំណើរ៕

អត្ថបទពេញនិយម
អត្ថបទថ្មី