ស្ថាបនិកក្លឹបបាល់ទាត់មួយរបស់កម្ពុជាបរិច្ចាគ ១លានដុល្លារ ទិញមន្ទីរពេទ្យនគរទេព
- 2021-03-29 06:52:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថាបនិកក្លឹបបាល់ទាត់មួយរបស់កម្ពុជាបរិច្ចាគ ១លានដុល្លារ ទិញមន្ទីរពេទ្យនគរទេព
ចន្លោះមិនឃើញ
ឯកឧត្តមឧកញ៉ា កុក អាន ស្ថាបនិកក្លិបបាល់ទាត់ភ្នំពេញក្រោន ព្រមទាំងលោកជំទាវបានបរិច្ចាគថវិកាចំនួន ១លានដុល្លារ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីទិញមន្ទីរពេទ្យ «នគរទេព» និងប្តូរឈ្មោះមកជាមន្ទីរពេទ្យ «ហ្លួងម៉ែ» ហើយប្រែក្លាយមកជាសម្បត្តិរដ្ឋ និងបម្រើការព្យាបាលអ្នកជំងឺកូវីដ-១៩។
ដោយកាលពីកន្លងទៅនេះ ឯកឧត្ដមឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជា និងជាស្ថាបនិកក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏បានបរិច្ចាគប្រាក់១លានដុល្លាររួចទៅហើយដែរ ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ ខណៈដែលលើកនេះ ថែម១លានដុល្លារទៀត ដើម្បីជួយទិញមន្ទីរពេទ្យ «នគរទេព» និងប្តូរឈ្មោះមកជាមន្ទីរពេទ្យ «ហ្លួងម៉ែ» ហើយប្រែក្លាយមកជាសម្បត្តិរដ្ឋ និងបម្រើការព្យាបាលអ្នកជំងឺកូវីដ-១៩។