ទម្លាប់ ៤ យ៉ាងដែលធ្វើឲ្យអ្នកទទួលបានភាពជឿជាក់លើខ្លួនឯងក្នុងរយៈពេលខ្លី

  • 2021-03-30 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការមានទំនុកចិត្តលើខ្លួនឯងត្រូវបានគេចាត់ទុកថាជាអារម្មណ៍នៃភាពច្បាស់លាស់ដែលទាក់ទងទៅនឹងការគិត និងការសម្រេចចិត្តរបស់អ្នក។ វាមិនសំដៅតែទៅលើប្រភេទមនុស្សដែលមានកម្រិតវប្បធម៌ ឬជំនាញចំណេះដឹងខ្ពស់នោះទេគឺវាសម្រាប់មនុស្សទូទៅ។ ការមានទំនុកចិត្តលើខ្លួនឯងនឹងផ្តល់គុណប្រយោជន៍ជាច្រើនចំពោះអ្នក ការយល់ឃើញរបស់អ្នក ការជឿជាក់នូវអ្វីៗដែលខ្លួនបានសម្រេចចិត្តធ្វើ និងការចាប់យកឱកាសជាច្រើនដែលកំពុងតែរង់ចាំនៅខាងមុខ។

សម្រាប់មនុស្សជាច្រើនទំនុកចិត្តលើខ្លួនឯងគឺជាការពិបាកក្នុងការឆ្លងកាត់ និងពិបាកក្នុងការកសាងវាឲ្យមាននៅក្នុងខ្លួនប្រសិនបើអ្នកជួបបញ្ហាជាច្រើនក្នុងឆាកជីវិតនោះ។ តែកុំបារម្ភពីព្រោះមានវិធីជាច្រើនដែលអ្នកអាចបង្កើនភាពជឿជាក់ទាំងនោះបាន។ ទម្លាប់ទាំង ៤ យ៉ាងនេះដែលអាចធ្វើឲ្យអ្នកទទួលបានទំនុកចិត្តលើខ្លួនឯង៖

១. ការអានសៀវភៅ មិនថាអ្នកអានសៀវភៅអ្វីក៏ដោយអ្នកនឹងទទួលបានភាពជឿជាក់ពីព្រោះការអានអាចបញ្ចៀសអ្នកពីភាពអវិជ្ជមានទាំងឡាយ ជាការសម្រាកដ៏ល្អ និងរៀនបានច្រើនតាមរយះការអាននោះ។

២. ទំនាក់ទំនងសង្គម មិត្តភក្តិ និងគ្រួសារ មានវិធីផ្សេងៗគ្នាជាច្រើនក្នុងការធ្វើទំនាក់ទំនងសង្គម ហើយវិធីសាស្ត្រនីមួយៗនឹងនាំអ្នកឲ្យកាន់តែមានភាពជិតស្និទ្ធជាមួយអ្នកដទៃ និងធ្វើឲ្យការប្រាស្រ័យទាក់ទង ការអនុវត្តជំនាញទំនាក់ទំនងរបស់អ្នកបានប្រសើឡើង។

៣. ការស្ម័គ្រចិត្តជួយ ការចូលរួមជួយសហគមន៍ផ្តល់ផលប្រយោជន៍ដល់សង្គមនឹងអ្នកក្នុងពេលតែមួយ អ្នកមានអារម្មណ៍ល្អសប្បាយចិត្តនៅពេលបានធ្វើអំពើល្អ និងការជួយអ្នកដទៃ វាជួយបង្កើនការគោរពខ្លួនឯងនឹងមនុស្សជុំវិញអ្នក។

៤. ការរស់នៅជាមួយទម្លាប់ល្អៗ ទាំងការរស់នៅ របបអាហារញ៉ាំរាល់ថ្ងៃ ទម្លាប់ហាត់ប្រាណ អកប្បកិរិយា និងការចេះជួយអ្នកដទៃជាដើម។ ទម្លាប់ល្អៗទាំងនេះនឹងធ្វើឲ្យការគិតវិជ្ជមានរបស់អ្នកនឹងកើនឡើងជាមួយនឹងទំនុកចិត្តលើខ្លួនឯងក្នុងពេលតែមួយផងដែរ។

ដូចច្នេះអ្នកគួរតែព្យាយាមអនុវត្តទម្លាប់ទាំងប៉ុន្មានខាងលើនេះដើម្បីទទួលបានការមានទំនុកចិត្តលើខ្លួនឯងដែលវាគឺជាគន្លឹះនៃអារម្មណ៍វិជ្ជមាន និងអត្ថប្រយោជាន៍ជាច្រើនទៀតសម្រាប់ការរស់នៅរបស់អ្នក៕

រូបភាព៖ Freepik

អានបន្ត៖

អត្ថបទ៖ Chrel Den