Solskjaerថា Haaland មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​ជា​ កីឡាករ​លំដាប់​ពិភព​លោក​ហើយ

  • 2021-03-30 13:22:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ole Gunnar Solskjaer អ្នកចាត់ការ​ក្លឹប​ Manchester United បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Borussia Dortmund កីឡាករ​ Erling Haaland មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​ជា​ កីឡាករ​លំដាប់​ពិភព​លោក​ហើយ។

លោក​ Solskjaer បាន​និយាយ​ថា​៖" ច្បាស់​ហើយ​គេ​នឹង​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​ជា​ កីឡាករ​លំដាប់​ពិភព​លោក​ហើយ​។ គេ​ចូល​លេង​តាំង​ពី​អាយុ​១៦ឆ្នាំ​ មាន​របួស​ និង​ការ​លំបាក​ច្រើន​។ អញ្ចឹង​ហើយ​ខ្ញុំ​ច្បាស់​ណាស់​ពី​គេ​ហ្នឹង​ "។

លោក​បាន​បន្ត​ថា​៖" ខ្ញុំ​ចាំ​បាន​កាល​ប្រកួត​មួយ​ គេ​បាន​ធ្វើ​ឲ្យ​ខ្សែ​បម្រើ​របស់​យើង​ដួល​ ហើយ​គេ​ក៏​បាន​ជួយ​លើក​ខ្សែ​បម្រើ​យើង​ហ្នឹង​ឡើង​វិញ​។ នេះ​បញ្ជាក់​ច្បាស់​ណាស់​ពី​អត្តចរិត​ដ៏​ល្អ​របស់​គេ​។ អញ្ចឹង​ហើយ​គេ​បាន​បង្ហាញ​រួច​ហើយ​ គេ​សាក​សម​ជា​​កីឡាករ​លំដាប់​មួយ​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Haaland បាន​ចូល​​ក្នុង​អាជីព​ក្រុម​ឈុត​ធំ​តាំង​ពី​ឆ្នាំ​២០១៥មក ដោយ​ចូល​រួម​លេង​ក្នុង​ប្រកួត​សរុប​ ១៦០​ប្រកួត​ និង​រកគ្រាប់​បាល់​បាន​ ១១៨គ្រាប់​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី