ធ្លាក់ថ្លៃហើយ! iPhone SE 2020 លក់តាមហាងតម្លៃនៅជាង ៤០០ដុល្លារ

  • 2021-03-31 02:30:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone SE ជំនាន់ថ្មីឆ្នាំ២០២០ ហាក់មិនទទួលបានការគាំទ្រច្រើនឡើយសម្រាប់ទីផ្សារប្រទេសកម្ពុជា ដោយអ្នកប្រើប្រាស់មួយចំនួនបានងាកទៅរកទិញ iPhone ជំនាន់ 12 ច្រើនជាង។

ត្បិតថាស្ងាត់មួយប្រាវតែ iPhone SE 2020 ថ្មីនៅតែមានលក់ជាហូរហែតាមហាងមួយចំនួន និងមានតម្លៃធ្លាក់ច្រើនគួរសមប់ធៀបជាមួយពេលចេញលកនៅលើទីផ្សារប្រទេសកម្ពុជាដំបូង។ មកដល់ទីផ្សារដំបូង IiPhone SE មានតម្លៃខ្ទង់ ៥៥៥ដុល្លារ ទំហំ 64GB តម្លៃខ្ទង់ ៦២៩ដុល្លារ ទំហំ 128GB និងតម្លៃខ្តង់ ៧១៩ដុល្លារ ទំហំ 256GB។

ងាកមកមើលតម្លៃបច្ចុប្បន្នវិញនៅមានលក់តាមហាងមួយចំនួនប៉ុណ្ណេះ៖

  • iPhone SE ទំហំ 64GB មានតម្លៃប្រមាណជា ៤៣៩ដុល្លារ
  • iPhone SE ទំហំ 128GB មានតម្លៃប្រមាណជា ៤៨៩ដុល្លារ
  • iPhone SE ទំហំផ្ទុក 256GB មានតម្លៃប្រមាណជា ៥៦៩ដុល្លារ

iPhone SE នេះបំពាក់កាមេរ៉ាខាងក្រោយទំហំ ១២MP កាមេរ៉ាមុខមានទំហំ ៧MP ប្រើប្រាស់ឈីប A13 Bionic។ អាចសាកថ្មល្បឿន ១៨ វ៉ាត់ ស៊ីមពីរ (ស៊ីមទីមួយជាប្រភេទ eSIM), ទ្រាំទ្រមុខងារ Haptic Touch ដែលជំនួសឲ្យ 3D Touch និងមានសមត្ថភាពការពារទឹក/ធូលី កម្រិត IP67៕

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ និងខុសគ្នាតិចតួចនៅតាមហាង។

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម