មិនធម្មតា! ​ក្រុមហ៊ុន​ជាច្រើន​ទាក់ទង​ប្រុស​ស្អាត ​លី វ៉ាហេដ ​ស្រប​ពេកកូវីដ-១៩​កំពុង​ផ្ទុះ​

  • 2021-03-31 07:51:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវ​ប្រាំង​ត្រូវ​បាន​ចាត់​ទុក​ជា​រដូវ​ច្រូត​កាត់ ​និង​ប្រមូល​ផល ​សម្រាប់​សិល្បករ​សិល្បការិនី ​តាម​រយៈ​ការ​ច្រៀង ​សម្ដែង ​ឬ​ថត​ស្ពត​ពាណិជ្ជកម្ម​ជាដើម​។ ​ប៉ុន្តែ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩​ អ្នក​ខ្លះ​ស្ទើរ​តែ​បាត់បង់​ និង​អ្នក​ខ្លះ​ទៀត​បាត់​ចំណូល​ពី​របរ​អស់​នេះ​ទាំង​ស្រុង​តែ​ម្ដង។

ជាក់​ស្ដែង​ លី វ៉ាហេដ ​ប្រុស​ស្អាត​ប្រចាំ​ក្លឹប​បាល់ទាត់​បឹងកេត​ មាន​ក្រុម​ហ៊ុន​មួយ​ចំនួន​បាន​ទាក់ទង​គេ​ថត​ស្ពត ​ប៉ុន្តែ​ខ្សែ​ការពារ​រូបនេះ​មិន​ទាន់​ទទួល​ទេ ​ដោយ​រងចាំ​មើល​ស្ថានភាព​កូវីដ-១៩​នៅ​កម្ពុជា​ល្អ​ប្រសើរ​ឡើង​វិញ​សិន។

ខ្សែ​ការពារ​ជម្រើស​ជាតិ​កម្ពុជា​ មក​ពី​ខេត្ត​កំពង់ចាម​ប្រាប់​ថា​ ៖«​មាន​ពីរ​ទៅ​បី​ដែរ​តើ​បង​ តែ​គ្រាន់​ថា​យើង​អត់​ទាន់​ច្បាស់ ​យើង​កំពុង​វឹកវរ​ យើង​អត់​ហ៊ាន​ទទួល​គេ​ គេ​អត់​ទាន់​ហ៊ាន​ឲ្យ​យើង​ថត...​មាន​គេ​ទាក់ទង​មក​ដែរ ​សួរ​ថា​កាល​អាច​ថត​បាន​ ខ្ញុំ​ប្រាប់​ថា​អត់​ទាន់​បាន​ទេ​ ព្រោះ​អី​ស្រុក​ទេស​កំពុង​វឹកវរ​បញ្ហា​កូវីដ ​ចឹង​យើង​ចូល​រួម​ការពារ​ទប់ស្កាត់​ទាំង​អស់​គ្នា»។

យ៉ាង​ណា​ចំពោះ​រឿង​ប្រាក់​ចំណូល ​ដែល​បាន​មក​ពី​ការងារ​ថតស្ពត​នេះ ​ម្ចាស់​ចិត្ត​របស់​អ្នក​នាង​ សុខ សុម៉ាវត្តី​ មិន​បាន​បង្ហើប​ឲ្យ​ដឹង​ឡើយ​។

បច្ចុប្បន្ន​ប្អូន​ប្រុស​បង្កើត​របស់​ខ្សែ​បម្រើ​លេចធ្លោរ​ លី មីហ្សាន ​ពឹង​លើ​ប្រាក់​ខែ​ក្លឹប​ និង​ទំនង​បាន​កម្រៃ​ខ្លះ​ៗ​ពី​ការងារ​ទូត​សុច្ឆន្ទៈ​អី​ជាដើម។ ​គួរ​បញ្ជាក់​ថា ​លី វ៉ាហេដ ​បាន​ប្រឡូក​ក្នង​វិស័យ​សិល្បៈ និង​ថត​ស្ពត​ប្រហែល​តាំង​ពី​ឆ្នាំ​២០១៦-២០១៧មកម្ល៉េះ៕​

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី