Privat មានក្លឹបធំមួយក្នុងតំបន់អាស៊ីកំពុងទាក់ទងតែអ្វីៗស្ថិតនៅលេី...​

  • 2021-04-01 08:03:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធកំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន​ Privat​ ត្រូវបានក្លឹបធំមួយដែលលេងនៅលីគកំពូលថៃបាន​ទាក់ទង​​កាល​ពី​ពេលថ្មី​ៗ​នេះ​ ប៉ុន្តែរឿងនេះ​អាស្រ័យ​លើ ក្លឹប​ព្រះខ័នរាជស្វាយរៀង ព្រោះកុងត្រារបស់គេ​នៅដល់ចប់រដូវកាល២០២១។

ខ្សែប្រយុទ្ធដែលជាម្ចាស់ស្បែកជេីងមាសលីគកំពូលកម្ពុជា​រដូវកាលមុនខាងលេីបានឧ្យដឹងថា​ មានមនុស្សម្នាក់បានចរចាជាមួយគេកាលពីពេលថ្មីៗនេះក្នុង​ការ​ចង់​បានរូបគេទៅលេង​នៅទីនោះ​។ ការចរចានោះមិនបានទម្លាយឧ្យដឹងឈ្មោះក្លឹបទេ​ គ្រាន់តែប្រាប់ថា​ចង់បានគេនៅពេលចប់ការប្រកួតជើងទី១​លីគ​កំពូលកម្ពុជា​រដូវកាល​២០២១​។

យ៉ាងណា​ Privat បានសង្កត់ធ្ងន់ថា​ សម្រាប់គេបន្តរនៅឬចាកចេញអាស្រ័យលេី​ ក្លឹបស្វាយវៀង​ ព្រោះកុងត្រារបស់គេ​ នឹងផុតនៅចប់រដូវកាល២០២១។ គិតត្រឹម​២​ប្រកួត​ដែលបានបង្ហាញ​ខ្លួន​ជា​មួយ​ស្វាយរៀង Privat រក​បាន​២​គ្រាប់​ ក្នុង​ជួយ​ស្វាយរៀង​រក​បាន​៦ ពិន្ទុ​ក្នុង​លីគ​កំពូលកម្ពុជា​​ ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​លេខរៀង​ទី​២ បណ្ដោះអាសន្ន​​ក្រោម​ភ្នំពេញ​ក្រោន ដែលមាន​៦​ពិន្ទុដូចគ្នា​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​