ឆេះដូចភ្លើង! ប៊ី សុធារី ក្ដៅចិត្តឆេវទាំងយប់រឿងគេថានាងមុខដូចព្រាយ

  • 2021-04-02 07:40:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Miss Universe Cambodia 2017 ប៊ី សុធារី បង្ហោះសារក្ដៅស្លឹកត្រចៀកទាំងយប់ដោយសារតែត្រូវ បានបុគ្គលម្នាល់ត្មិះដៀលនាងថាមុខដូចព្រាយ ដែលធ្វើឱ្យចិត្តនាងក្ដៅក្រហាយដេកមិនលក់ព្រលះកាត់ យប់តែម្ដង។

មានអាជីពជាតារាម៉ូដែល ប៊ី សុធារី តែងតែបង្ហាញម៉ូតសម្លៀកបំពាក់ Fashion ទាក់ទាញជាមួយនឹង ការតុបតែមុខមាត់ប្លែកស្អាត សិចស៊ីជាទីចាប់អារម្មណ៍មហាជន។ ដោយឡែកថ្មីៗនេះ សុធារីបាន បង្ហោះរូបថត បែបកាចសិចស៊ី បង្អួតរាងខ្ពស់ស្រឡះ ស្រាប់តែមានទំព័រហ្វេសបុកមួយបានចេញមក Comment លើរូបថតបែប Fashion របស់នាងដោយប្រើពាក្យ ពេចន៍មិនសមរម្យថាតុបតែងខ្លួនដូច ព្រាយបិសាច ដែលជាហេតុធ្វើឱ្យ សុធារី ក្ដៅចិត្តឆេវបង្ហោះសារ ព្រលះមិនសំចៃមាត់កាត់យប់ តែម្ដង។

សម្ដីម្ចាស់ទំព័រហ្វេសបុកថាឱ្យ សុធារី ៖ “ ដល់ពេលតែង និងលេងស្ទីលដល់ថ្នាក់ហ្នឹង ទៅមើលលែងដូច មនុស្សហើយ បែរជាដូចព្រាយបិសាច”។ ក្រោយឃើញពាក្យដៀលត្មិះទាំងនេះ មិនបង្អង់យូ ប៊ី សុធារី ប្រតិកម្ម​ភ្លាម នាង​លើក​ឡើង​ថា ៖ “ពេលដែលអ្នកតាំងខ្លួនជាមនុស្សចេះ ដឹងដើម្បីចង់បានល្បី. page category សុទ្ធតែ Education តែខ្លួនឯងភ្លេចយកអា1គីឡូ2ខាំនោះ មកប្រើ សូម្បីអក្សរក៏សរសេរមិនត្រូវផង នៅតាំងខ្លួនមកអប់រំគេ ទៀត បើអ្នកឯងមិនពេញចិត្តទេក៏អូស រំលងទៅ កុំព្រៃតែឯងពេក 2021ហើយ បើមិនចេះបើកចិត្តទេ កុំតាំងខ្លួនធ្វើជាអ្នកអប់រំគេ អូ៎!!ភ្លេចទៅថា អ្នកឯងមានតែអា1គីឡូ2ខាំនោះ តែអត់ចេះប្រើ សំខាន់ថា ឯងដូចព្រាយបិសាច ទៅរកព្រាយ បិសាចឯ ណាបានស្អាតប៉ុននឹងហ៎”

រម្លឹងផងដែរថា សុធារី គឺជាបវរកញ្ញាចក្រក្រវាឡកម្ពុជាប្រចាំឆ្នាំ២០១៧ ហើយថ្មីនេះនាងកំពុង ត្រៀមទៅប្រកួតក្នុងកម្មវិធី Miss Cham International 2020 ដែលនឹងធ្វើឡើងនៅប្រទេសវៀតណាម នៅខែតុលា ឆ្នាំ២០២១នេះថែម​ទៀត៕

មើលរូបខាងក្រោម៖

អត្ថបទ៖ Pav SreyPich