Dortmund ចេញមុខបកស្រាយពីអនាគត Haaland ក្រោយកំពូលភ្នាក់ងារកីឡាកររូបនេះបានមក Barcelona
- 2021-04-02 13:09:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Dortmund ចេញមុខបកស្រាយពីអនាគត Haaland ក្រោយកំពូលភ្នាក់ងារកីឡាកររូបនេះបានមក Barcelona
ចន្លោះមិនឃើញ
លោក Michael Zorc នាយកកីឡារបស់ក្លឹប Borussia Dortmund បាននិយាយកាលពីពេលថ្មីៗនេះថា ខ្សែប្រយុទ្ធ Erling Haaland នឹងនៅជាមួយក្លឹបលោកយូរតទៅមុខទៀត។
លោក Zorc បាននិយាយថា៖" ខ្ញុំបានមកហៅលោក Mino Raiola ភ្នាក់ងារកីឡាកររបស់ Haaland មកពិភាក្សាជាមួយខ្ញុំហើយៗ យើងក៏បានធ្វើការសម្រេចឯកភាពគ្នារួចអស់ហើយដែរ។ ពួកយើងនឹងទុក Haaland ឲ្យលេងនៅក្លឹបយើងយូរតទៅមុខទៀត "។
លោកបានបន្តថា៖" អញ្ចឹងហើយពាក្យចចាមអារ៉ាមអីទាំងអស់ហ្នឹងលែងបានការទៀតហើយ។ ខ្លួនខ្ញុំផ្ទាល់មើលឃើញថា Haaland ច្បាស់ណាស់នឹងនៅជាមួយយើងយូរទៀត "។
គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញមានព័ត៌មានចុះផ្សាយថា ប៉ារបស់ Haaland និងកំពូលភ្នាក់ងារ Raiola បានធ្វើដំណើរមកទីក្រុង Barcelona ដែលធ្វើឲ្យមានពាក្យចចាមអារ៉ាមបានលើកឡើងថា ពួកគេកំពុងដើរចរចាជាមួយក្លឹប Barcelona ក៏ដូចជាក្លឹបធំៗដទៃទៀត៕