Pep ​ថា Man City ​មិន​ចំណាយ​១៥៤​លាន​ផោន​ទិញ​ Haaland ​ទេ​

  • 2021-04-03 02:46:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ​Pep Guardiola ​អ្នក​ចាត់ការ​ក្រុម Manchester City ​បាន​អះអាង​ថា​ក្រុម​របស់​លោក​មិន​អាច​ចំណាយ​ប្រាក់​ដល់​ទៅ​១៥៤​លាន​ផោន​ដើម្បី​ទិញ​កីឡាករ​តែ​ម្នាក់​បាន​នោះ​ទេ។

​លោក Pep ​បាន​និយាយ​ច្បាស់​ថា​ក្រុម​ការងារ​កំពុង​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ល្អ​ម្នាក់​មក​ជំនួស​តំណែង​របស់ Sergio Aguero ​ដែល​នឹង​ចាកចេញ​ទៅ​នៅ​ចប់​រដូវ​កាល​នេះ​មែន។ តែ​ម្នាក់​នោះ​ក៏​ទំនង​ជា​មិន​មាន​តម្លៃ​ខ្លួន​ខ្ពស់​ដល់​ទៅ​ជាង​១០០​លាន​ផោន​នោះ​ដែរ។ ​លោក ថា Haaland ​ជា​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​និង​មាន​សមត្ថភាព​ម្នាក់​មែន ប៉ុន្តែ​បើ​តម្លៃ​ដល់​ទៅ​១៥៤​លាន​ផោន​នោះ ​វា​ហាក់​ដូចជា​ថ្លៃ​ពេក​ហើយ។

​ក្រុម Man City ​គ្មាន​គម្រោង​សម្រាប់​ចំណាយ​ជាង​១០០​លាន​ទៅ​លើ​កីឡាករ​ម្នាក់​នោះ​ទេ។ ​ក្លឹប​មិន​អាច​ធ្វើ​រឿង​នេះ​បាន​ឡើយ ​ខណៈ​ដែល​បច្ចុប្បន្ន​ចំណូល​មិន​មាន​ច្រើន​ស្រាប់​ទៅ​ហើយ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ