សាលាហ្វាពន្លឺសិល្បៈ ដែលជួយកសាងអនាគតដល់សិស្សរាប់ពាន់នាក់អាចប្រឈមនឹងការបិទទ្វារ
- 2021-04-03 13:09:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលាហ្វាពន្លឺសិល្បៈ ដែលជួយកសាងអនាគតដល់សិស្សរាប់ពាន់នាក់អាចប្រឈមនឹងការបិទទ្វារ
ចន្លោះមិនឃើញ
សាលាហ្វារពន្លឺសិល្បៈនៅបាត់ដំបងនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជាផ្ដល់ការបណ្ដុះបណ្ដាលដល់កុមារពីសិល្បៈទស្សនីយភាព និងអនុវត្តដូចជា ការគូររូប ជីវចលនា ការថតរូប ការរចនាក្រាហ្វិក និងខ្សែភាពយន្ត បន្ថែមពីលើសិល្បៈសម្ដែងដូចជា តន្ត្រី ល្ខោន របាំ និងការលោតហក់ សៀករហស្សកម្ម។
យ៉ាងណាបច្ចុប្បន្នសាលានេះកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរដោយសារតែជំងឺកូវីដ១៩រាតត្បាតហើយមិនអាចទទួលកូនសិស្សរៀនថែមទៀត ក្នុងនោះអាចឈានទៅរកការបិទទ្វារថែមទៀត។ សាលាហ្វារពន្លឺសិល្បៈ កំពុងអំពាវនាវឱ្យមានការចូលរួមចំណែក និងការគាំទ្រដល់ដើម្បីបន្តការអប់រំក្មេងៗក្នុងប្រភេទសិល្បៈផ្សេងៗ។
សិស្សសាលាហ្វាពន្លឺសិល្បៈបានប្រាប់នៅក្នុងកិច្ចសម្ភាសន៍ថា សាលាបានផ្អាកការសម្ដែងរយៈពេល១ឆ្នាំពេញ គឺចាប់តាំងពីកូវីដ រីករាលដាលនៅក្នុងប្រទេសកម្ពុជាមក។ កាលពីមុនចំណូលមួយផ្នែកធំគឺបានមកពីការលក់សំបុត្រឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប៉ុន្តែដោយសារគ្មានការសំដែង ធ្វើឲ្យសាលាត្រូវរ៉ាប់រងចំណាយខ្លួន ឯង និងខ្វះខាតខ្លាំងផ្នែកហិរញ្ញវត្ថុ ដែលអាចឈានដល់ការបិទតែម្ដង។
កាលពីពេលកន្លង ហ្វាពន្លឺសិល្បៈបានសម្ដែងសៀក រយៈពេល ២៤ម៉ោង ១០នាទី និង៣០វិនាទី ដោយបង្កើតនូវកំណត់ត្រាថ្មីសម្រាប់កម្ពុជា គឺជាការសម្ដែងសៀកដ៏យូរជាងគេនៅលើពិភពលោក។ ក្នុងនោះសាលា ត្រូវការរៃអង្គាសថវិកា ១លានដុល្លារ គឺត្រឹមតែ ១/១៦នៃប្រជាជនកម្ពុជា តាមរយៈការបរិច្ចាគ ១ដុល្លារដើម្បីគាំទ្រដល់សិល្បៈក៏ដូចជា គាំទ្រដល់ដំណើរការបន្តរបស់ ហ្វារ។
អ្នកអាចជួយសាលាហ្វាពន្លឺសិល្បៈបានតាមរយៈការចូលរួមវិភាគទាន ដើម្បីហ្វារអាចរួចផុតពីវិបត្ដិកូវីដ១៩ និងជួយរក្សាបេសកកម្មផ្លាស់ប្ដូរខ្សែជីវិតតាមរយៈសិល្បៈ ឱ្យនៅតែរស់រាន្ដមានជីវិតក្នុងឆ្នាំនេះ។ សូមលោកអ្នកបរិច្ចាគប្រាក់ ១ ដុល្លារ ឬ ច្រើនជាងនេះមកកាន់៖
គណនី ABA - ០០០ ៧៨៤ ៦៧៣
គណនី អេស៊ីលីដា - ៣៤៧៦ ០១ ៣១៥២៣៤ ៤៤
គណនី វីង - ០៣៩៦៩៩៩៦ ឬ https://phareps.org/donate/
សូមលោកអ្នកថតអេក្រង់ដែលអ្នកបានធ្វើការបរិច្ចាគ។ បន្ទាប់មក tag ឬ mention មិត្តភក្ដិរបស់អ្នក ចំនួន ៥នាក់ ជួយចូលរួមវិភាគទានជាទឹកប្រាក់ ១ដុល្លារ ម្នាក់ៗដូចគ្នាផងដែរ៕